ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ប្រទេសចិនរីករាយក្នុងការរួមសហការជាមួយបណ្តាប្រទេសអាស៊ីខាងត្បូងដើម្បីរួមគ្នាសម្រេចបាននូវការវិវឌ្ឍរីកចម្រើន
2022-11-23 15:24:36cri
Share with:

កាលពីថ្ងៃទី ២២ ខែវិច្ឆិកា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបសំណួរនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ប្រទេសចិនរីករាយក្នុងការរួមសហការជាមួយបណ្តាប្រទេសអាស៊ីខាងត្បូងដើម្បីរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់ ជំរុញការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកល សំដៅរួមគ្នាសម្រេចបាននូវការវិវឌ្ឍរីកចម្រើន។

លោកក៏បានលើកឡើងផងដែរថា ពិព័រណ៍ចិន-អាស៊ីខាងត្បូង ដែលបានប្រារព្ធឡើងនៅទីក្រុងKunming ខេត្តYunnan ប្រទេសចិនចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា គឺជាវេទិកាដ៏សំខាន់សម្រាប់ប្រទេសចិន និងបណ្តាប្រទេសអាស៊ីខាងត្បូង ធ្វើកិច្ចការទូតពហុភាគី ធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងធ្វើការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិ។ ពិព័រណ៍លើកនេះបានធ្វើឡើងក្រោមប្រធានបទ "ចែករំលែកកាលានុវត្តភាពថ្មី រួមគ្នាស្វែងរកការអភិវឌ្ឍថ្មី"  ដែលមានការចូលរួមពីតំណាងមកពីប្រទេស តំបន់ និងអង្គការអន្តរជាតិចំនួន ៨០ ស្ថាប័នរដ្ឋក្នុងស្រុកជាង ៣០ និងក្រុមហ៊ុនលំដាប់កំពូលក្នុងនិងក្រៅប្រទេសទាំង ៥០០ ចំនួន ៦៤ ។ ទំហំវិនិយោគដែលបានចុះកិច្ចព្រមព្រៀងរបស់ភាគីនានាលើសពី ៤សែនលានយាន់ ទំហំវិនិយោគដែលបានចុះកិច្ចព្រមព្រៀងនៅក្រៅពិព័រណ៍លើសពី ២សែនលានយាន់៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស