ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំលើកទី ២៣ នៃគណៈកម្មាធិការសហប្រតិបត្តិការផ្នែកវប្បធម៌មនុស្សជាតិចិន-រុស្ស៊ីបានបើកធ្វើ
2022-11-23 12:10:48cri
Share with:

កិច្ចប្រជុំលើកទី ២៣ នៃគណៈកម្មាធិការសហប្រតិបត្តិការផ្នែកវប្បធម៌មនុស្សជាតិចិន-រុស្ស៊ី បានបើកធ្វើតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ។លោកស្រី Sun Chunlan  ឧបនាយករដ្ឋមន្ត្រីចិន និងលោកស្រី Golikova  ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី បានចូលរួមក្នុងកិច្ចប្រជុំនេះ។

ថ្លែងក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានទទួលស្គាល់យ៉ាងពេញលេញចំពោះសមិទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌មនុស្សជាតិរវាងចិននិងរុស្ស៊ីក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ហើយបានប្រារព្ធធ្វើជាបន្តបន្ទាប់នូវឆ្នាំជាតិចំនួន ៣ ក្រោមប្រធានបទកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងការផ្លាស់ប្តូរខាងវិស័យកីឡា សរុបបានធ្វើសកម្មភាពនានាចំនួនជិត ២ ពាន់លើក ។  ក្រៅពីនេះ ភាគីទាំងពីរបានសហការគ្នាបង្កើតស្ថាប័ននិងគម្រោងសិក្សាស្រាវជ្រាវដល់ទៅ ១១៦ គម្រោង ដោយបានបង្កើតមន្ទីរពិសោធន៍ និងមជ្ឈមណ្ឌលស្រាវជ្រាវរួមចំនួន ៨០ ពោលគឺកិច្ចសហប្រតិបត្តិការក្នុងវិស័យនានាមានភាពកាន់តែស៊ីជម្រៅ ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះតួនាទីវិជ្ជមាន និងសារៈសំខាន់ដ៏វែងឆ្ងាយនៃកិច្ចសហប្រតិបត្តិការវប្បធម៌មនុស្សជាតិដែលមានភាពកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃចំពោះទំនាក់ទំនងចិន-រុស្ស៊ី ហើយឯកភាពគ្នាថា នឹងជំរុញឱ្យកិច្ចសហប្រតិបត្តិការវប្បធម៌មនុស្សជាតិរវាងចិននិងរុស្ស៊ីឡើងដល់កម្រិតខ្ពស់ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់លោកប្រធានរដ្ឋចិន Xi Jinping និងលោកប្រធានាធិបតីរុស្ស៊ី Putin ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស