ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបចំពោះការដែលកីឡដ្ឋានសំខាន់នៃការប្រកួតបាល់ទាត់ពានពិភពលោកកាតាដែលចូលរួមរចនានិងសាងសង់ដោយសហគ្រាសចិន បានទាក់ទាញចំណាប់អារម្មណ៍ជាសកលថា បានចូលរួមចំណែកជាកម្លាំងចិនក្នុងការចែករំលែកមហាព្រឹត្តិការណ៍កីឡាជាមួយសកលលោក
2022-11-23 15:43:57cri
Share with:


 

លោក Zhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលធ្វើឡើងនៅថ្ងៃទី ២២ ខែវិច្ឆិកាថា ពេលថ្មីៗនេះ ការដាក់ឱ្យដំណើរការកីឡដ្ឋាន Lusail  ដែលជាកីឡដ្ឋានសំខាន់សម្រាប់រៀបចំការប្រកូតកីឡាបាល់ទាត់ពានពិភពលោកកាតាដែលចូលរួមរចនានិងសាងសង់ដោយសហគ្រាសចិនបានទាក់ទាញការចាប់អារម្មណ៍ពីសកលលោក 

យោងតាមការផ្សាយដំណឹងឱ្យដឹងថា ពហុកីឡដ្ឋាន Lusail  គឺជាកីឡដ្ឋានបាល់ទាត់អាជីពដែលជឿនលឿនបំផុត មានទ្រង់ទ្រាយធំបំផុតនិងមានប្រព័ន្ធស្មុគស្មាញបំផុតនៅលើពិភពលោក។ហើយក៏ជាគម្រោងពហុកីឡដ្ឋានដែលរៀបចំការប្រកួតបាល់ទាត់ពានពិភពលោកដំបូងដែលសហគ្រាសចិនម៉ៅការរចនានិងសាងសង់ផងដែរ។លើសពីនេះទៀត "ផលិតកម្មប្រទេសចិនក៏បានចូលរួមក្នុងគម្រោងធានាសុវត្ថិភាពនៃការប្រើប្រាស់ទឹកនៃការប្រកួតកីឡាបាល់ទាត់ពានពិភពលោកនិងគម្រោងបញ្ជូនថាមពលអគ្គិសនីដើរដោយថាមពលសូឡា និងចូលរួមចំណែកជាកម្លាំងចិនក្នុងការចែករំលែកមហាព្រឹត្តិការណ៍កីឡាជាមួយសកលលោកផងដែរ

អ្នកបកប្រែ:马小青
ប្លុកពិសេស