ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រជាជនស៊ីរីថ្កោលទោសកងទ័ពអាមេរិកដែលលួចដឹកជញ្ជូនប្រេងកាតរបស់ស៊ីរី ព្រមទាំងទាមទារឱ្យដកទ័ពចេញពីស៊ីរី
2022-11-23 12:10:06cri
Share with:


នៅថ្ងៃទី ២២ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ កងទ័ពអាមេរិកដែលប្រចាំការនៅស៊ីរីដោយខុសច្បាប់បានដឹកជញ្ជូនជាថ្មីម្តងទៀតនូវប្រេងកាតដែលបានលួចជីកពីអណ្តូងប្រេងនៅភាគឦសានប្រទេសស៊ីរីទៅកាន់មូលដ្ឋានយោធាអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ដោយឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ។ នេះជាលើកទីបួនហើយដែលយោធាអាមេរិកបានលួចដឹកជញ្ជូនប្រេងកាតរបស់ស៊ីរីក្នុងខែនេះ។

ការកាន់កាប់អណ្តូងប្រេងស៊ីរីនិងការលួចធនធានជាញឹកញាប់របស់យោធាអាមេរិកបានធ្វើឱ្យប្រជាជនក្នុងតំបន់មានការមិនពេញចិត្តយ៉ាងខ្លាំង ព្រមនិងបាននាំគ្នាថ្កោលទោសចំពោះសកម្មភាពដ៏អាក្រក់របស់យោធាអាមេរិក និងទាមទារឱ្យយោធាអាមេរិកដកចេញឱ្យបានឆាប់ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស