ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ បើកធ្វើនៅប្រទេសកម្ពុជា
2022-11-23 21:55:30cri
Share with:

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩បានបើកធ្វើនៅខេត្តសៀមរាបប្រទេសកម្ពុជានៅថ្ងៃទី២៣ខែវិច្ឆិកា លោក Wei Fenghe សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិចិនបានអញ្ជើញចូលរួមកិច្ចប្រជុំព្រមទាំងថ្លែងសុន្ទរកថា។

លោក Wei Fenghe បានថ្លែងថា ជានិច្ចកាល ប្រទេសចិនបានផ្តោតលើការបង្កើនស្ថិរភាពនិងផ្តល់កម្លាំងវិជ្ជមានដល់ពិភពលោក ។ សន្តិភាពនិងការអភិវឌ្ឍរបស់ប្រទេសចិនមុខជាអាចផ្តល់កាលានុវត្តភាពថ្មីដល់ការអភិវឌ្ឍរួមរបស់ពិភពលោក ព្រមនិងដើរតួនាទីដែលមានលក្ខណៈស្ថាបនាក្នុងការគាំពារសន្តិភាពនិងស្ថិរភាពពិភពលោក ។ កងទ័ពប្រទេសចិនជាកងទ័ពសន្តិភាព រីករាយរួមជាមួយកងទ័ពប្រទេសនានាបន្តរួមចំណែកដល់សន្តិភាពពិភពលោក ។ ប្រទេសចិនមិនលោភលន់ចង់បានផលប្រយោជន៍របស់ប្រទេសដទៃនោះទេ ប៉ុន្តែមានឆន្ទៈនិងប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការការពារផលប្រយោជន៍ផ្ទាល់ខ្លួន កងទ័ពប្រទេសចិនមានជំនឿចិត្តនិងសមត្ថភាពអាចយកឈ្នះសត្រូវទាំងអស់។ ស្ថានការណ៍សន្តិសុខក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានស្ថិរភាពប៉ុន្តែគួរឱ្យព្រួយបារម្ភ គ្រប់ស្ថាប័នការពារជាតិនៃប្រទេសនានាគួរតែគាំពារឋានៈស្នូលរបស់អាស៊ាន អនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល ប្រកាន់ខ្ជាប់នូវការផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការជាក់ស្តែង ព្រមនិងពួតដៃគ្នាពង្រឹងរបាំងសន្តិសុខក្នុងតំបន់។

កិច្ចប្រជុំលើកនេះបានអនុម័តលើ “សេចក្តីប្រកាសរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកស្តីពីការពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាកសាងសុខដុមរមនា និងសន្តិសុខ”៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស