ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបនឹងករណីដែលអនុប្រធានាធិបតីសហរដ្ឋអាមេរិកទៅបំពេញទស្សនកិច្ចនៅកោះPalawan ថា ការប្រាស្រ័យទាក់ទងរវាងអាមេរិកនិងហ្វីលីពីនមិនគួរ បំផ្លាញដល់ផលប្រយោជន៍របស់ប្រទេសដទៃនោះទេ
2022-11-23 15:13:24cri
Share with:

តាមការផ្សាយដំណឹងឱ្យដឹងថា លោកស្រីKamala Harrisអនុប្រធានាធិបតីអាមេរិកដែលទៅបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីនបានធ្វើដំណើរទៅលើកោះ Palawanដែលនៅជិតសមុទ្រចិនខាងត្បូងកាលពីថ្ងៃទី២២ខែវិច្ឆិកា ដើម្បីសម្តែងការគាំទ្រចំពោះប្រទេសហ្វីលីពីន។សំដៅចំពោះករណីនេះ  លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលធ្វើនៅថ្ងៃទី ២២ ខែវិច្ឆិកា ថា ប្រទេសចិនមិនប្រឆាំងនឹងការប្រាស្រ័យទាក់ទងជាប្រក្រតីរវាងសហរដ្ឋអាមេរិកនិងហ្វីលីពីននោះទេ ប៉ុន្តែការប្រាស្រ័យទាក់ទងពាក់ព័ន្ធមិនគួរបំផ្លាញដល់ផលប្រយោជន៍របស់ប្រទេសដទៃនោះឡើយ។

លោក Zhao Lijian បានសង្កត់ធ្ងន់ថា ប្រទេសចិនសម្គាល់ឃើញជានិច្ចថា ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងប្រទេសគួរតែជួយបង្កើនការយោគយល់គ្នានិងទំនុកចិត្តចំពោះគ្នាក្នុងចំណោមប្រទេសក្នុងតំបន់ ក៏ដូចជាមានអំណោយផលដល់ការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ តែមិនគួរធ្វើសំដៅលើឬបំផ្លាញផលប្រយោជន៍របស់ប្រទេសដទៃនោះឡើយ។

អ្នកបកប្រែ:马小青
ប្លុកពិសេស