ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ធ្វើកិច្ចសហប្រតិបត្តិការនឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ ប្រឈមមុខដាក់គ្នានឹងធ្វើឱ្យភាគីទាំងពីរខាតបង់ វាគឺជាក្រឹត្យក្រមនៃការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិក
2022-11-23 11:49:19cri
Share with:

កាលពីថ្ងៃទី ២២ ខែវិច្ឆិកា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ឥស្សរជនជាច្រើនក្នុងសហគមន៍អន្តរជាតិបានលើកមតិយោបល់ដ៏ត្រឹមត្រូវអំពីទំនាក់ទំនងចិន-អាមេរិក ដោយបានបញ្ជាក់ថា ការធ្វើកិច្ចសហប្រតិបត្តិការនឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ ឯការប្រឈមមុខដាក់គ្នានឹងធ្វើឱ្យភាគីទាំងពីរខាតបង់ វាគឺជាក្រឹត្យក្រមនៃការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិក។

យោងតាមការផ្សាយដំណឹងឱ្យដឹងថា លោក Larry Summers អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិកគួរតែផ្តោតលើការពង្រីកឧត្តមភាពសេដ្ឋកិច្ចរបស់ខ្លួន ជាជាងការវាយប្រហារប្រទេសចិន។ លើសពីនេះទៅទៀត នាពេលថ្មីៗនេះលោកស្រីGeorgieva អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិនិងលោក Goldberg សេដ្ឋវិទូនៃធនាគារពិភពលោក ព្រមទាំងឥស្សរជនជាច្រើនរូបទៀតបានអំពាវនាវឱ្យសហរដ្ឋអាមេរិកគិតពិចារណាឡើងវិញពីការធ្វើសង្គ្រាមសេដ្ឋកិច្ចជាមួយប្រទេសចិន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស