ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឈ្មួញកណ្ដាលបន្លែ
2022-11-23 16:00:05cri
Share with:

ខេត្តយូណានដែលស្ថិតនៅភាគនីរតីប្រទេសចិនមានអាកាសធាតុក្ដៅល្មមនិងសើមដូចជារដូវផ្ការីកពេញមួយឆ្នាំ បន្លែជាកសិផលមានលក្ខណៈពិសេសរបស់ខេត្តយូណាន ទំហំនាំចេញត្រូវជាជាង២០%នៃបរិមាណនាំចេញបន្លែរបស់ប្រទេសចិន។

លោកថាងយូបានចេញទៅសិក្សានៅបរទេសកាលពីអាយុ១៦ឆ្នាំ នៅពេល នោះ លោកបានរកឃើញឱកាសពាណិជ្ជកម្មនៃការនាំចេញបន្លែ ហេតុនេះលោកបានត្រឡប់ទៅស្រុកកំណើតបង្កើតអាជីវកម្មកាលពី ៥ ឆ្នាំមុន រកស៊ីធ្វើជាឈ្មួញបន្លែ។ ជាការងារប្រភេទថ្មី ឈ្មួញបន្លែបានតភ្ជាប់កសិករនិងឈ្មួញបរទេស បញ្ជាទិញបន្លែដែលដាំដុះដោយកសិករហើយនាំចេញទៅបរទេស។

រយៈពេល ៣ ឆ្នាំមុន លោកឈីថាវបានស្តាប់ការនិយាយបញ្ចុះបញ្ចូលរបស់លោកថាងយូ ហើយត្រឡប់ទៅស្រុកកំណើតវិញដើម្បីដាំបន្លែ។ បច្ចុប្បន្ន លោកឈីថាវបានក្លាយទៅជាអ្នកឯកទេសខាងការដាំដុះស្ពៃពួយឡេងប្រាក់ចំណូលជារៀងរាល់ឆ្នាំទទួលបានការធានា។

ជិត ១០ ឆ្នាំចុងក្រោយនេះ ៧០%នៃបន្លែរបស់ខេត្តយូណានបាននាំចេញទៅបរទេស ហើយមានយុវជនកាន់តែច្រើនត្រឡប់ទៅស្រុកកំណើតវិញប្រកបអាជីវកម្មបន្លែ។ ពួកគេដូចជាលោកថាងយូនិងឈីថាវដែរ បានដើរតាមផ្លូវកាន់តែទូលាយនៃជីវិតរបស់ខ្លួនដោយសារតែការបើកទូលាយរបស់ប្រទេសចិន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស