ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិន ឡាវ មីយ៉ាន់ម៉ានិងថៃចាប់ដំណើរការប្រតិបត្តិការរួមគ្នាយាមល្បាតនិងអនុវត្តច្បាប់ចម្រុះតាមដងទន្លេមេគង្គលើកទី១២៣
2022-11-23 14:44:09cri
Share with:

ព្រឹកថ្ងៃទី២២ខែវិច្ឆិកា នាវាអនុវត្តច្បាប់ពីរគ្រឿងបានចេញដំណើរពីកំពង់ផែ Jinha នៃមណ្ឌលស្វយ័តXishuangbanna គឺជាសញ្ញាបញ្ជាក់ថាប្រតិបត្តិការយាមល្បាតនិងអនុវត្តច្បាប់ចម្រុះតាមដងទន្លេមេគង្គលើកទី១២៣រវាងចិន ឡាវ មីយ៉ាន់ម៉ានិងថៃបានចាប់ដំណើរការជាផ្លូវការ។

តាមការផ្សាយដំណឹងបានឱ្យដឹងថា   ស្ថាប័ននីតិប្រតិបត្តិនៃប្រទេសទាំង៤ចិន ឡាវ មីយ៉ាន់ម៉ានិងថៃបានបញ្ជូននាវាអនុវត្តច្បាប់ចំនួន៤គ្រឿងដើម្បីចូលរួមការយាមល្បាតលើកនេះ តាមការប៉ាន់ប្រមាណលើកនេះនឹងប្រើរយៈពេល៤ថ្ងៃ៣យប់ ភាគីពាក់ព័ន្ធនឹងបង្កើតក្រុមអនុវត្តច្បាប់ចម្រុះបន្ទាប់ពីជួបជុំគ្នានៅលំហទឹកតាមការកំណត់ ដើម្បីរួមគ្នាបើកយុទ្ធនាការអនុវត្តច្បាប់និងយាមល្បាតចម្រុះ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស