ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទួរប៊ីនខ្យល់សមុទ្រដែលមានចំណុះ ១៦ មេហ្កាវ៉ាត់បានផលិតរួច
2022-11-23 16:19:27cri
Share with:

នៅថ្ងៃទី ២៣ ខែវិច្ឆិកា ទួរប៊ីនខ្យល់សមុទ្រដែលមានចំណុះ ១៦ មេហ្កាវ៉ាត់ ដែលសិក្សាស្រាវជ្រាវនិងផលិតដោយប្រទេសចិនបានផលិតរួចក្នុងសួនឧស្សាហកម្មផ្សាយអគ្គិសនីលើសមុទ្រដើរដោយថាមពលខ្យល់អន្តជាតិ Fujian Sanxia ។ 

សូមបញ្ជាក់ថា    អង្កត់ផ្ចិតនៃស្លាបទួរប៊ីនខ្យល់សមុទ្រនេះមានទំហំ  ២៥២ ម៉ែត្រ ដែលអាចបញ្ចេញខ្យល់ដល់ទៅទំហំប្រមាណ ៥ ម៉ឺនម៉ែត្រការ៉េ មានទំហំប៉ុននឹងតារាងបាល់ទាត់ស្តង់ដាចំនួន ៧ ។

នេះជាទួរប៊ីនខ្យល់សមុទ្រដែលមានចំណុះច្រើនបំផុតមានស្លាបវែងបំផុត និងមានទម្ងន់ស្រាលបំផុតក្នុងមួយយូនីតលើពិភពលោកនាពេលបច្ចុប្បន្ន ។ វាជាសញ្ញាសម្គាល់ថា ប្រទេសចិនបានសម្រេចការវាយទម្លុះដ៏សំខាន់និងឈានដល់កម្រិតជឿនលឿនបំផុតលើផ្ទៃអន្តរជាតិក្នុងវិស័យផលិតទួរប៊ីនខ្យល់សមុទ្រ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស