ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-11-23 16:48:24cri
Share with:

កិច្ចប្រជុំលើកទី ២៣ នៃគណៈកម្មាធិការសហប្រតិបត្តិការផ្នែកវប្បធម៌មនុស្សជាតិចិន-រុស្ស៊ីបានបើកធ្វើ។

ក្រសួងការបរទេសចិនបង្ហាញថា ធ្វើកិច្ចសហប្រតិបត្តិការនឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ ប្រឈមមុខដាក់គ្នានឹងធ្វើឱ្យភាគីទាំងពីរខាតបង់ វាគឺជាក្រឹត្យក្រមនៃការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិក។

ក្រសួងការបរទេសចិនឆ្លើយតបចំពោះការដែលកីឡដ្ឋានសំខាន់នៃការប្រកួតបាល់ទាត់ពានពិភពលោកកាតាដែលចូលរួមរចនានិងសាងសង់ដោយសហគ្រាសចិន បានទាក់ទាញចំណាប់អារម្មណ៍ជាសកលថា បានចូលរួមចំណែកជាកម្លាំងចិនក្នុងការចែករំលែកមហាព្រឹត្តិការណ៍កីឡាជាមួយសកលលោក។

រ៉ុក្កែតផ្ទុកមនុស្សជំនាន់ថ្មីប្រើសម្រាប់ដឹកមនុស្សទៅកាន់ភពព្រះចន្ទរបស់ប្រទេសចិននឹងបញ្ចប់ការស្រាវជ្រាវនិងផលិតនៅមុនឆ្នាំ២០៣០។

ទួរប៊ីនខ្យល់សមុទ្រដែលមានចំណុះ ១៦ មេហ្កាវ៉ាត់ បានផលិតរួច។

បំពង់បង្ហូរឧស្ម័នក្រោមសមុទ្រដែលមានសម្ពាធខ្ពស់បំផុតដែលប្រទេសចិនរចនានិងដំឡើងដោយម្ចាស់ការបានបញ្ចប់ការក្រាលនៅបាតសមុទ្រប្រទេសចិន។

ប្រទេសចិន ឡាវ មីយ៉ាន់ម៉ានិងថៃចាប់ដំណើរការប្រតិបត្តិការរួមគ្នាយាមល្បាតនិងអនុវត្តច្បាប់ចម្រុះតាមដងទន្លេមេគង្គលើកទី១២៣។

ប្រជាជនស៊ីរីថ្កោលទោសកងទ័ពអាមេរិកដែលលួចដឹកជញ្ជូនប្រេងកាតរបស់ស៊ីរី ព្រមទាំងទាមទារឱ្យដកទ័ពចេញពីស៊ីរី។

អ្នកបកប្រែ:李展精
ប្លុកពិសេស