ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-11-22 16:14:25cri
Share with:

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះការបើកសន្និសីទវិទ្យាសាស្រ្តលើកទី ១៦ និងសន្និសីទសមាជិកបណ្ឌិត្យសភាលើកទី ៣០ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រពិភពលោកនៃប្រទេសកំពុងអភិវឌ្ឍន៍។

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកTajani ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសអ៊ីតាលី។

លោក Wei Fenghe សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការពារជាតិចិនធ្វើកិច្ចពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក។

ក្រសួងការបរទេសចិនថ្លែងថា កិច្ចប្រជុំពិគ្រោះពិភាក្សាជុំទី ១៤ នៃយន្តការពិគ្រោះពិភាក្សាជាន់ខ្ពស់ស្តីពីកិច្ចការសមុទ្រចិន-ជប៉ុន បើកធ្វើនៅថ្ងៃទី២២ ខែវិច្ឆិកា។

ក្រសួងការបរទេសចិនរំពឹងទុកថា ប្រទេសជប៉ុនអាចប្រកាន់អាកប្បកិរិយាទទួលខុសត្រូវដើម្បីស្វែងរកមធ្យោបាយដ៏ត្រឹមត្រូវសម្រាប់ចាត់ចែងទឹកសំណល់នុយក្លេអ៊ែរ ជំនួសឱ្យការជំរុញដោយងងឹតងងុលនូវផែនការបង្ហូរចេញទឹកសំណល់ចូលក្នុងសមុទ្រ។

ប្រទេសចិនអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបញ្ហាឧបទ្វីបកូរ៉េខិតខំប្រឹងប្រែងក្នុងការជំរុញដំណោះស្រាយតាមវិធីនយោបាយ។

ក្រសួងការបរទេសចិនបង្ហាញថា ជឿជាក់ថាដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel Bermúdez នឹងបំពេញបន្ថែមកម្លាំងចលករថ្មីចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងគុយបា។

លោក Ukhnaagiin Khurelsuh ប្រធានាធិបតីម៉ុងហ្គោលីនឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី២៧ដល់២៨ខែវិច្ឆិកាខាងមុខ។

សន្និសីទប្រចាំឆ្នាំនៃវេទិកាផ្លូវហិរញ្ញវត្ថុឆ្នាំ២០២២បើកធ្វើនៅក្រុងប៉េកាំងប្រទេសចិន។

វេទិកាសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាហ្វ្រិកនិងសប្តាហ៍កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរវប្បធម៌ចិន-អាហ្រ្វិកនៃប្រទេសចិន(Zhejiang)ប្រចាំឆ្នាំ ២០២២ ប្រារព្ធឡើងនៅទីក្រុង Jinhua។

អ្នកបកប្រែ:李展精
ប្លុកពិសេស