ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wei Fenghe រដ្ឋមន្ត្រីក្រសួងការពារជាតិចិនជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក
2022-11-22 15:54:53cri
Share with:

កាលពីថ្ងៃទី ២២ ខែវិច្ឆិកា លោក Wei Fenghe សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន ដែលកំពុងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី ៩ នៅកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកLloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកតាមការណាត់ ។

ថ្លែងក្នុងកិច្ចជំនួប លោក Wei Fenghe បានលើកឡើងថា ទំនួលខុសត្រូវចំពោះស្ថានការណ៍ទំនាក់ទំនងចិន-អាមេរិកពេលបច្ចុប្បន្ន គឺស្ថិតនៅភាគីអាមេរិក មិនមែនភាគីចិនទេ។ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ និងយោធានៃភាគីទាំងពីរ ប៉ុន្តែសហរដ្ឋអាមេរិកត្រូវតែគោរពផលប្រយោជន៍ស្នូលរបស់ចិន។ លោកសង្ឃឹមថា ភាគីអាមេរិកនឹងធ្វើតាមការសន្យារបស់ខ្លួន អនុវត្តយ៉ាងពិតប្រាកដនូវគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ អនុវត្តគោលនយោបាយប្រកបដោយវិចារណញាណ និងជាក់ស្តែងចំពោះប្រទេសចិន ដើម្បីជំរុញឱ្យទំនាក់ទំនងចិន-អាមេរិកវិលទៅរកផ្លូវអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនិងល្អប្រសើរឡើងវិញ ។

លោក Wei Fenghe បានសង្កត់ធ្ងន់ថា តៃវ៉ាន់គឺជាទឹកដីរបស់ចិន ដូចនេះការដោះស្រាយបញ្ហាតៃវ៉ាន់ គឺជារឿងរបស់ប្រជាជនចិន រាល់កម្លាំងខាងក្រៅណាមួយគ្មានសិទ្ធិមកជ្រៀតជ្រែកនោះឡើយ។ យោធាចិនមានភាពក្លាហាន ជំនឿចិត្ត និងសមត្ថភាពក្នុងការការពារយ៉ាងម៉ឺងម៉ាត់នូវការបង្រួបបង្រួមជាតិមាតុភូមិ។

ក្នុងកិច្ចជំនួបពិភាក្សានេះ ភាគីទាំងពីរបានសម្គាល់ថា យោធាទាំងពីរគួរតែអនុវត្តដោយស្មោះនូវគំនិតឯកភាពរួមសំខាន់ៗរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ រក្សាការប្រាស្រ័យទាក់ទងគ្នាក្នុងការបង្កើនការគ្រប់គ្រងវិបត្តិ ខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់៕



អ្នកបកប្រែ:李庆莉
ប្លុកពិសេស