ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនរំពឹងទុកថា ប្រទេសជប៉ុនអាចប្រកាន់អាកប្បកិរិយាទទួលខុសត្រូវដើម្បីស្វែងរកមធ្យោបាយដ៏ត្រឹមត្រូវសម្រាប់ចាត់ចែងទឹកសំណល់នុយក្លេអ៊ែរ ជំនួសឱ្យការជំរុញដោយងងឹតងងុលនូវផែនការបង្ហូរចេញទឹកសំណល់ចូលក្នុងសមុទ្រ
2022-11-22 11:32:22cri
Share with:

លោកស្រីMao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២១ ខែវិច្ឆិកាថា ប្រទេសចិនសង្ឃឹមថា ប្រទេសជប៉ុនអាចឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការព្រួយបារម្ភរបស់គ្រប់ភាគី និងប្រកាន់អាកប្បកិរិយាទទួលខុសត្រូវដើម្បីស្វែងរកមធ្យោបាយដ៏ត្រឹមត្រូវសម្រាប់ចាត់ចែងទឹកសំណល់នុយក្លេអ៊ែរ ជំនួសឱ្យការជំរុញដោយងងឹតងងុលនូវផែនការបង្ហូរចេញទឹកសំណល់ចូលក្នុងសមុទ្រ។

យោងតាមការផ្សាយដំណឹងឱ្យដឹងថា ក្រុមការងារបច្ចេកទេសរបស់អង្គការថាមពលបរមាណូអន្តរជាតិបានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ដើម្បីត្រួតពិនិត្យនៅនឹងកន្លែងផ្ទាល់ចំពោះរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរ Fukushima Daiichi  ព្រមនិងចេញផ្សាយរបាយការណ៍វាយតម្លៃចំពោះការត្រួតពិនិត្យលើកនេះក្នុងរយៈពេលបីខែបន្ទាប់ ហើយនឹងចេញផ្សាយរបាយការណ៍វាយតម្លៃសុវត្ថិភាពចុងក្រោយបំផុតមុនពេលប្រទេសជប៉ុនចាប់ផ្តើមបង្ហូរទឹកសំណល់នៅឆ្នាំក្រោយ។

ទាក់ទិននឹងរឿងនេះ លោកស្រី Mao Ning បានថ្លែងថា ប្រទេសចិនគាំទ្រ ក្រុមការងារបច្ចេកទេសរបស់អង្គការថាមពលបរមាណូអន្តរជាតិដែលអនុវត្តការងារលើបញ្ហាចាត់ចែងទឹកសំណល់នុយក្លេអ៊ែរFukushima ហើយរំពឹងទុកថា ក្រុមការងារនេះនឹងប្រកាន់ខ្ជាប់នូវគោលការណ៍សត្យានុម័ត យុត្តិធម៌ និងវិទ្យាសាស្ត្រ អនុវត្តយ៉ាងតឹងរ៉ឹងនូវស្តង់ដាសុវត្ថិភាពនុយក្លេអ៊ែររបស់ខ្លួន ដើម្បីធានាបាននូវសុវត្ថិភាពយ៉ាងដាច់ខាតចំពោះការចាត់ចែងទឹកសំណល់នុយក្លេអ៊ែរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស