ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិនផ្ញើលិខិតសួរសុខទុក្ខជូនចំពោះលោកJoko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ីស្តីពីការដែលឥណ្ឌូណេស៊ីរងគ្រោះរញ្ជួយដី
2022-11-22 19:35:11cri
Share with:

នៅថ្ងៃទី ២២ ខែវិច្ឆិកា លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើលិខិតសួរសុខទុក្ខជូនចំពោះលោកJoko Widodoប្រធានាធិបតីឥណ្ឌូណេស៊ីស្តីពីការដែលឥណ្ឌូណេស៊ីរងគ្រោះរញ្ជួយដី។

ក្នុងលិខិតសួរសុខទុក្ខ លោកXi Jinpingបានថ្លែងថា លោកមានការភ្ញាក់ផ្អើលខ្លាំងនៅពេលដឹងថា ប្រទេសឥណ្ឌូណេស៊ីបានរងគ្រោះរញ្ជួយដីដែលបណ្តាលឱ្យមនុស្សជាច្រើនស្លាប់និងរងរបួស និងរងការខាតបង់ទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។លោកសូមតាងនាមរដ្ឋាភិបាលនិងប្រជាជនចិន ចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះស្លាប់និងសួរសុខទុក្ខយ៉ាងស្មោះចំពោះគ្រួសាររបស់អ្នករងគ្រោះស្លាប់និងរងរបួស។ លោកជឿជាក់ថា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីJoko Widodo និងរដ្ឋាភិបាលឥណ្ឌូណេស៊ី ប្រជាជននៅតំបន់រងគ្រោះប្រាកដជាអាចឈ្នះគ្រោះមហន្តរាយនិងកសាងផ្ទះឡើងវិញរបស់ពួកគេមិនខាន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស