ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទប្រចាំឆ្នាំនៃវេទិកាផ្លូវហិរញ្ញវត្ថុឆ្នាំ ២០២២ បើកនៅទីក្រុងប៉េកាំង
2022-11-22 12:13:53cri
Share with:

នៅរសៀលថ្ងៃទី ២១ ខែវិច្ឆិកា សន្និសីទប្រចាំឆ្នាំនៃវេទិកាផ្លូវហិរញ្ញវត្ថុឆ្នាំ ២០២២ បានបើកនៅទីក្រុងប៉េកាំងក្រោមប្រធានបទ "ខិតខំតស៊ូដើម្បីអនាគត - ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្រោមបម្រែបម្រួលនិម្មាបនកម្ម" ។ ភ្ញៀវដែលមានឥទ្ធិពលសំខាន់ៗជិត ៤០០ រូបនៅលើពិភពលោកបានចូលរួមវេទិកានេះ ហើយបានផ្លាស់ប្តូរមតិយោបល់អំពីប្រធានបទក្តៅផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុពេលបច្ចុប្បន្ន។ នៅក្នុងពិធីបើក និងកិច្ចប្រជុំពេញអង្គ អ្នកទទួលខុសត្រូវសំខាន់នៃធនាគារប្រជាជន និយតករធនាគារនិងធានារ៉ាប់រងចិន និយតករមូលប័ត្រចិន និងរដ្ឋបាលជាតិគ្រប់គ្រងការប្តូរប្រាក់របស់ចិន បានថ្លែងសុន្ទរកថាដោយឡែកពីគ្នា ដោយបានធ្វើការអធិប្បាយអំពីស្ថានការណ៍អភិវឌ្ឍសេដ្ឋកិច្ចជាតិ និងអន្តរជាតិ ព្រមទាំងគោលនយោបាយ និងវិធានការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ ។

លោក Yi Gang ទេសាភិបាលធនាគារប្រជាជនចិនបានថ្លែងថា គោលនយោបាយរូបិយវត្ថុរបស់ប្រទេសចិនបានផ្តល់ការគាំទ្រខ្លាំងបង្គួរចំពោះម៉ាក្រូសេដ្ឋកិច្ច។ សូមបញ្ជាក់ថា ខណៈពេលដែលបង្កើនការគាំទ្រចំពោះអង្គភាពសេដ្ឋកិច្ចពិត ទំហំនៃតារាងតុល្យការរបស់ធនាគារប្រជាជនចិនបន្តរក្សាស្ថិរភាពក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕



អ្នកបកប្រែ:李庆莉
ប្លុកពិសេស