ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការជួយសង្គ្រោះ “ផែនដីក្នុងបន្ទប់សង្គ្រោះបន្ទាន់” ជាបញ្ហាត្រូវដោះស្រាយជាបន្ទាន់
2022-11-22 13:00:50cri
Share with:

 

ឆ្លងតាមរយៈជជែកពិភាក្សាយ៉ាងខ្លាំង មហាសន្និបាតភាគីហត្ថលេខីនៃអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុលើកទី២៧COP27បានបិទសម័យប្រជុំនៅទីក្រុង Sharm el Sheikh ប្រទេសអេហ្ស៊ីបកាលពីថ្ងៃទី២០ខែវិច្ឆិកា ។ មហាសន្និបាតបានអនុម័តលើសេចក្តីសម្រេចចិត្តរាប់សិបច្បាប់ ក្នុងនោះ សមិទ្ធលដែលត្រូវគេយកចិត្តទុកដាក់បំផុតគឺការអនុញ្ញាតបង្កើតមូលនិធិស្តីពីការខូចខាត ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសទន់ខ្សោយដែលរងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ ។

នេះជាសមិទ្ធផលមួយដែលបានមកដោយមិនងាយទេ ប្រការនេះបានឆ្លើយតបនឹងសំណូមពរជាបន្ទាន់របស់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយក៏ជាការជំរុញយ៉ាងសកម្មចំពោះដំណើរទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនៅទូទាំងពិភពលោកផងដែរ ។ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានចេញផ្សាយសេចកី្តថ្លែងការណ៍លើកឡើងថា មហាសន្និបាតបានបោះជំហានដ៏សំខាន់មួយជំហានដើម្បីគាំពារភាពសច្ចយុត្តិធម៌ ។ ប្រព័ន្ធសារព័ត៌មាន CNN របស់អាមេរិកបានផ្សាយដំណឹងដោយដកស្រង់តាមពាក្យសម្តីរបស់អ្នកជំនាញអាកាសធាតុឱ្យដឹងថា ការទទួលបានសមិទ្ធផលនេះគឺដោយមកពីប្រទេសកំពុងអភិវឌ្ឍន៍បានរក្សាសាមគ្គីភាព ពោលគឺបានបញ្ចេញកម្លាំងឥទ្ធិពលកាន់តែធំ ប្រើប្រៀបធៀបនឹងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។

ឆ្នាំនេះជាខួបឆ្នាំទី៣០នៃការចុះហត្ថលេខាលើអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ ហើយក៏ជាឆ្នាំទីមួយបន្ទាប់ពីការឈានដល់ការងារលម្អិតនៃការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសដែរ ប៉ុន្តែ មនុស្សជាតិបាននិងកំពុងប្រឈមមុខនឹងការសាកល្បងពីបម្រែបម្រួលអាកាសធាតុដែលមានភាពកាន់តែធ្ងន់ធ្ងរ ។ តាមរបាយការណ៍ដែលអង្គការអាកាសធាតុពិភពលោកបានប្រកាសកាលពីខែឧសភាឆ្នាំនេះឱ្យដឹងថា នៅឆ្នាំ២០២១ សន្ទស្សន៍គន្លឹះនៃបម្រែបម្រួលអាកាសធាតុចំនួន៤ គឺ កំហាប់ឧស្ម័នផ្ទះកញ្ចក់ កម្រិតទឹកសមុទ្រកើនឡើង កំដៅសមុទ្រនិងភាពអាស៊ីតនៃសមុទ្រ សុទ្ធតែបានបំបែកកំណត់ត្រាថ្មី ។ 

ក្នុងបរិបទបែបនេះ COP27 បានកំណត់ ការអនុវត្តជាក់ស្តែងជាប្រធានបទ ពោលគឺបានគូសបញ្ជាក់ថា ភាគីនានាគួរតែចាត់ប្រតិបត្តិការ ជាពិសេសគឺ ប្រទេសអភិវឌ្ឍន៍ត្រូវបំពេញកិច្ចសន្យារបស់ខ្លួន ។ ព្រមពេលជាមួយគ្នានេះ ក៏ត្រូវឃើញថា COP27 នៅមិនទាន់កំណត់ ផែនទីផ្លូវអំពីការអនុវត្តជាក់ស្តែងរបស់មូលនិធិនេះនោះទេ ហើយអំពីបញ្ហាដូចជា តើប្រទេសណាត្រូវចេញថវិកា និងមូលនិធិនេះត្រូវដំណើរការយ៉ាងម៉េចជាដើម នៅមិនមានការកំណត់យ៉ាងច្បាស់លាស់នៅឡើយទេ ។ បូករួមទាំងអាកប្បកិរិយាអសកម្មនិងឱនភាពស្មោះត្រង់របស់ប្រទេសអភិវឌ្ឍន៍ ដូច្នេះ ត្រូវធ្វើការចរចានិងសកម្មភាពជាក់ស្តែងថែមមួយកម្រិតទៀត ។

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេ ជានិច្ចកាល ប្រទេសចិនជាអ្នកប្រតិបត្តិជាក់ស្តែងក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុជាប់រហូត ។ នៅឆ្នាំ២០២១ ការបញ្ចេញកាបូនឌីអុកស៊ីតគិតជាមធ្យមនៃ GDP របស់ចិនបានធ្លាក់ចុះប្រហែល៣៤,៤ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០១២ ពោលគឺបានកាត់បន្ថយបរិមាណបញ្ចេញកាបូនឌីអុកស៊ីតចំនួន៣ពាន់៧រយលានតោន ។ ការវិនិយោគទុនសរុបរបស់ប្រទេសចិនលើវិស័យថាមពលអាចកកើតឡើងវិញបានឡើងដល់៣សែន៨ម៉ឺនលានដុល្លារអាមេរិក ដែលកាន់ចំណាត់ថ្នាក់ទីមួយនៅលើទូទាំងពិភពលោក ។

ផែនដីរបស់យើងនៅតែស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ដដែល ។ ការវាយតម្លៃរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិគួរឱ្យមនុស្សគ្រប់រូបគិតពិចារណាឱ្យបានជ្រាលជ្រៅ ។ សមិទ្ធផលដែល COP27 ទទួលបាននោះគឺបានមកដោយមិនងាយទេ ប៉ុន្តែ បន្ទាប់មក នៅមានកិច្ចការជាច្រើនត្រូវយើងធ្វើ ។ ក្នុងនោះ ការងារជាគន្លឹះគឺប្រទេសអភិវឌ្ឍន៍ត្រូវបំពេញកិច្ចសន្យារបស់ខ្លួននិងអនុវត្តកិច្ចសន្យាយ៉ាងប្រាកដប្រជា ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស