ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា កិច្ចប្រជុំពិគ្រោះពិភាក្សាជុំទី ១៤ នៃយន្តការពិគ្រោះពិភាក្សាជាន់ខ្ពស់ស្តីពីកិច្ចការសមុទ្រចិន-ជប៉ុន បើកធ្វើនៅថ្ងៃទី២២ ខែវិច្ឆិកា
2022-11-22 12:05:48cri
Share with:

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ២១ ខែវិច្ឆិកាថា បន្ទាប់ពីការពិភាក្សារវាងភាគីទាំងពីរ ប្រទេសចិននិងជប៉ុនបានឯកភាពថា កិច្ចប្រជុំពិគ្រោះពិភាក្សាជុំទី ១៤ នៃយន្តការពិគ្រោះពិភាក្សាជាន់ខ្ពស់ស្តីពីកិច្ចការសមុទ្រចិន-ជប៉ុន នឹងបើកធ្វើតាមប្រព័ន្ធវីដេអូនៅថ្ងៃទី២២ ខែវិច្ឆិកា តំណាងនៃស្ថាប័នផ្នែកការទូត ការពារជាតិ អនុវត្តច្បាប់តាមដែនសមុទ្រ និងគ្រប់គ្រងមហាសមុទ្រជាដើមរវាងភាគីទាំងពីរ នឹងចូលរួមក្នុងកិច្ចប្រជុំនេះ។

លោកស្រី Mao Ning បានបញ្ជាក់ថា ការពិគ្រោះពិភាក្សាជាន់ខ្ពស់ស្តីពីកិច្ចការសមុទ្រចិន-ជប៉ុន គឺជាយន្តការសន្ទនា ផ្លាស់ប្តូរ និងកិច្ចសម្របសម្រួលដ៏ទូលំទូលាយសម្រាប់កិច្ចការសមុទ្ររវាងភាគីទាំងពីរ ។ ភាគីចិនរំពឹងទុកថា អាចធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងពេញលេញជាមួយភាគីជប៉ុនលើបញ្ហាពាក់ព័ន្ធនឹងដែនសមុទ្រដែលជាបញ្ហាយកចិត្តទុកដាក់ដូចគ្នានៅក្នុងកិច្ចប្រជុំនេះ ដើម្បីបង្កើនការយល់ដឹង និងទំនុកចិត្តចំពោះគ្នាទៅវិញទៅមក ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យដែនសមុទ្រផងដែរ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស