ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះការបើកសន្និសីទវិទ្យាសាស្រ្តលើកទី ១៦ និងសន្និសីទសមាជិកបណ្ឌិត្យសភាលើកទី ៣០ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រពិភពលោកនៃប្រទេសកំពុងអភិវឌ្ឍន៍
2022-11-21 23:29:16cri
Share with:

      ថ្ងៃទី ២១ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះការបើកសន្និសីទវិទ្យាសាស្រ្តលើកទី ១៦ និងសន្និសីទសមាជិកបណ្ឌិត្យសភាលើកទី ៣០ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រពិភពលោកនៃប្រទេសកំពុងអភិវឌ្ឍន៍។

      ថ្លែងក្នុងលិខិត លោក Xi Jinping បានលើកឡើងថា ប្រទេសចិនបានយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍនៃវិទ្យាសាស្ត្រមូលដ្ឋាន ហើយមានឆន្ទៈរួមសហការជាមួយបណ្តាប្រទេសនានាលើពិភពលោកដែលរួមទាំងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ ដើម្បីបង្កើនភាពបើកចំហ ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការនៃមជ្ឈដ្ឋានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិ ក្នុងន័យផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងអស់តាមរយៈវិបុលភាពនិងការអភិវឌ្ឍនៃវិទ្យាសាស្ត្រ និងរួមចំណែកក្នុងការជំរុញគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ និងការជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

      សូមបញ្ជាក់ថា សន្និសីទវិទ្យាសាស្រ្តលើកទី ១៦ និងសន្និសីទសមាជិកបណ្ឌិត្យសភាលើកទី ៣០ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រពិភពលោកនៃប្រទេសកំពុងអភិវឌ្ឍន៍បានបើកនៅទីក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិននៅថ្ងៃដដែល៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស