ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសអ៊ីរ៉ង់ថ្លែងថា អ៊ីរ៉ង់នឹងមិនចុះញ៉មនឹងការដាក់សម្ពាធនោះទេ ហើយនឹងបន្តអនុវត្តផែនការនុយក្លេអ៊ែរ "សន្តិភាព"
2022-11-21 11:31:53cri
Share with:

កាលពីថ្ងៃទី ២០ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងថា សេចក្តីសម្រេចចិត្តស្តីពីការប្រឆាំងនឹងអ៊ីរ៉ង់ ដែលលើកឡើងដោយសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបចំនួន ៣ (អង់គ្លេស បារាំង និងអាល្លឺម៉ង់) នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអង្គការថាមពលបរមាណូអន្តរជាតិកាលពីពេលថ្មីៗនេះ ជាសកម្មភាពគាបសង្កត់លើអ៊ីរ៉ង់ក្នុងគោលបំណងនយោបាយ ។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងមិនចុះញ៉មនឹងការដាក់សម្ពាធនោះឡើយ ហើយអ៊ីរ៉ង់នឹងបន្តអនុវត្តផែនការនុយក្លេអ៊ែរ "សន្តិភាព" របស់ខ្លួន ដោយផ្អែកលើតម្រូវការជាតិ ព្រមទាំងអនុលោមតាមសិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនដែលកំណត់ដោយសន្ធិសញ្ញាអន្តរជាតិ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស