ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះការបើកសិក្ខាសាលាស្តីពីទំនាក់ទំនងភាពជាដៃគូសកលនៃការស្វែងរុករកនិងនវានុវត្តន៍លំហអវកាសអង្គការសហប្រជាជាតិនិងចិន
2022-11-21 17:51:58cri
Share with:

ថ្ងៃទី២១ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះការបើកសិក្ខាសាលាស្តីពីទំនាក់ទំនងភាពជាដៃគូសកលនៃការស្វែងរុករកនិងនវានុវត្តន៍លំហអវកាសអង្គការសហប្រជាជាតិនិងចិន។

លោក Xi Jinping បានគូសបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានធ្វើសកម្មភាពស្វែងរុករកលំហអវកាសយ៉ាងសកម្ម បន្តធ្វើឱ្យមនុស្សជាតិមានការយល់ដឹងកាន់តែស៊ីជម្រៅចំពោះអវកាស ខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរួមរបស់មនុស្សជាតិ។ ការស្វែងរុករកអវកាសគ្មានព្រំដែន ប្រទេសចិនរីករាយរួមជាមួយបណ្តាប្រទេស បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ រួមគ្នារុករកអាថ៌កំបាំងនៃអវកាស ប្រើប្រាស់លំហអវកាសដោយសន្តិវិធី ជំរុញឱ្យបច្ចេកវិទ្យាអវកាសផ្តល់ផលប្រយោជន៍កាន់តែច្រើនចំពោះពិភពលោកនិងប្រជាជននៃប្រទេសនានា។

ថ្ងៃដដែល  សិក្ខាសាលាស្តីពីទំនាក់ទំនងភាពជាដៃគូសកលនៃការស្វែងរុករកនិងនវានុវត្តនៃលំហអវកាសអង្គការសហប្រជាជាតិនិងចិនបានបើកធ្វើនៅក្រុងហៃខូវខេត្តហៃណានប្រទេសចិនក្រោមប្រធានបទ “កសាងទំនាក់ទំនងភាពជាដៃគូស្វែងរុករកអវកាសបែបថ្មី”៕

អ្នកបកប្រែ:李展精
ប្លុកពិសេស