ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសតួកគីបំផុសការវាយប្រហារតាមអាកាសទៅលើកងកម្លាំងប្រដាប់អាវុធឃឺដនៅអ៊ីរ៉ាក់និងស៊ីរី
2022-11-21 15:14:39cri
Share with:

កាលពីថ្ងៃទី ២០ ខែវិច្ឆិកា លោក Akar រដ្ឋមន្ត្រីការពារជាតិតួកគីបានចេញសេចក្តីថ្លែងការណ៍ថា កងទ័ពតួកគីបានបំផុសការវាយប្រហារតាមអាកាសទៅលើកងកម្លាំងប្រដាប់អាវុធឃឺដចំនួនពីរនៅក្នុងប្រទេសអ៊ីរ៉ាក់និងភាគខាងជើងប្រទេសស៊ីរីនៅព្រឹកព្រលឹមថ្ងៃដដែល។

សេចក្តីថ្លែងការណ៍បានលើកឡើងថា យន្តហោះចម្បាំងតួកគីបានវាយប្រហារដោយឡែកពីគ្នាទៅលើមូលដ្ឋានរបស់បក្សកម្មករឃឺដនិងកងកម្លាំងការពារប្រជាជននៃកងកម្លាំងប្រដាប់អាវុធឃឺដនៅស៊ីរីដែលស្ថិតនៅប្រទេសអ៊ីរ៉ាក់និងភាគខាងជើងស៊ីរី។ ការវាយប្រហារលើកនេះបានកម្ទេចជម្រក លេណដ្ឋាន រូងភ្នំ ផ្លូវរូងក្រោមដី ឃ្លាំង បញ្ជាការដ្ឋាន និងទីតាំងផ្សេងទៀតនៅក្នុងមូលដ្ឋានទាំងពីរនេះ។ សេចក្តីថ្លែងការណ៍បានកំណត់ថា ទីតាំងពាន់ព័ន្ធក្នុងមូលដ្ឋានទាំងនេះត្រូវបានប្រើដើម្បីធ្វើការវាយប្រហារលើប្រទេសតួកគី ព្រមនិងបញ្ជាក់ទៀតថា កងទ័ពតួកគីនឹងបន្តធ្វើប្រតិបត្តិការទៀត៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស