ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ » អនុញ្ញតឱ្យបង្កើតមូលនិធិពិសេស
2022-11-21 15:46:41cri
Share with:

មហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ » បានបិទសម័យប្រជុំនៅទីក្រុង Sharm el Sheikh ប្រទេសអេហ្ស៊ីបកាលពីព្រឹកថ្ងៃទី២០ខែវិច្ឆិកា។ អង្គប្រជុំបានអនុម័តលើសេចក្តីសម្រេចចិត្តជាច្រើនព្រមទាំងសម្រេចបង្កើតមូលនិធិពិសេសដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសទន់ខ្សោយដែលរងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ។ 

មហាសន្និបាតលើកនេះបានអនុម័តលើសេចក្តីសម្រេចចិត្តជាង១០ស្តីពីការអនុវត្តនិងការគ្រប់គ្រងនៃ«អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ »  «ពិធិសារក្យូតូ » និង«កិច្ចព្រមព្រៀងទីក្រុងប៉ារីស»  ក្នុងនោះសេចក្តីសម្រេចចិត្តលេខ១គឺជាឯកសារសមិទ្ធផលនៃមហាសន្និបាត បានរំលឹកឡើងវិញនូវការប្រកាន់ខ្ជាប់នូវពហុភាគីនិយម ដោយសង្កត់ធ្ងន់លើភាពបន្ទាន់នៃវិបត្តិអាកាសធាតុ បានបង្ហាញពីគោលបំណងវិជ្ជមាននិងផែនការសកម្មភាពរបស់បណ្តាភាគីនានាស្តីពីការរួមសាមគ្គីគ្នាក្នុងការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស