ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រូបមន្ត"5G+បណ្តាញអ៊ីនធើណេតឧស្សាហកម្ម"របស់ចិនឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី
2022-11-21 12:32:59cri
Share with:

កិច្ចប្រជុំស្តីពី"5G+បណ្តាញអ៊ីនធើណេតឧស្សាហកម្ម"របស់ចិនឆ្នាំ២០២២ បានបើកធ្វើកាលពីថ្ងៃទី ២០ ខែវិច្ឆិកា នៅទីក្រុង Wuhan ខេត្ត Hubei ។  អ្នកទទួលខុសត្រូវនៃក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិនបានថ្លែងថា រូបមន្តអភិវឌ្ឍន៍ "5G+បណ្តាញអ៊ីនធើណេតឧស្សាហកម្ម"របស់ចិន នឹងឈានចូលដំណាក់កាលថ្មី ពោលគឺវិវឌ្ឍពីការរុករកដំបូងដល់ការអភិវឌ្ឍដោយទ្រង់ទ្រាយធំ។

តាមការផ្សាយដំណឹងឱ្យដឹងថា ការច្នៃប្រឌិតនិងការអភិវឌ្ឍន៍"5G+បណ្តាញអ៊ីនធើណេតឧស្សាហកម្ម"របស់ចិនបានពន្លឿនការអភិវឌ្ឍ ដោយបានបង្កើតបណ្តាញ 5G ដ៏ឯករាជ្យដែលមានបច្ចេកវិទ្យាទំនើបបំផុតនិងទ្រង់ទ្រាយធំបំផុតលើពិភពលោក ។ ស្ថានីយសេវា 5G មានចំនួនលើសពី ២ លាន ២ សែន ២ ម៉ឺនកន្លែង ដែលស្មើនឹងចំនួនជាង ៦០ % នៃពិភពលោក ។ ទីក្រុងនិងស្រុកទាំងអស់ទូទាំងប្រទេសចិនបានគ្របដណ្តប់ដោយបណ្តាញ 5G ដែលមានអ្នកប្រើប្រាស់ច្រើនជាង ៥២០ លាននាក់៕



អ្នកបកប្រែ:李庆莉
ប្លុកពិសេស