ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរលោកTokayev ដែលបានជាប់ឆ្នោតជាប្រធានាធិបតីកាហ្សាក់ស្ថាន
2022-11-21 16:31:11cri
Share with:

ថ្ងៃទី២១ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរលោកTokayev ដែលបានជាប់ឆ្នោតជាប្រធានាធិបតីកាហ្សាក់ស្ថាន។

លោក  Xi Jinping បានគូសបញ្ជាក់ថា ការដែលលោក Tokayev ជាប់ឆ្នោតជាប្រធានាធិបតី  បានបង្ហាញយ៉ាងពេញលេញនូវទំនុកចិត្តនិងការគាំទ្ររបស់ប្រជាជនកាហ្សាក់ស្ថានចំពោះលោក ។ ខ្ញុំយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកាហ្សាក់ស្ថានរីករាយធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោក  ចាត់ទុកខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរជាចំណុចចាប់ផ្តើមថ្មី  ដើម្បីជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាំអចិន្ត្រៃយ៍រវាងចិននិងកាហ្សាក់ស្ថានមានការអភិវឌ្ឍថែមមួយកម្រិតទៀត ចាប់ដៃគ្នាដើម្បីកសាងសហគមន៍រួមវាសនាចិននិងកាហ្សាក់ស្ថាន ក្នុងន័យផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរនិងប្រទេសទាំងពីរ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស