ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៦សម្រេចបាននូវការចុះហត្ថលេខាលើគម្រោងចំនួន ១៦៩ ដែលមានទំហំជាង ៤សែនលានយាន់ប្រាក់ចិន
2022-11-21 10:42:44cri
Share with:

ពិធីចុះហត្ថលេខាលើគម្រោងសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៦និងពិព័រណ៍ទំនិញនាំចេញនាំចូលទីក្រុងKunmingប្រទេសចិនលើកទី ២៦ បានប្រព្រឹត្តទៅនៅទីក្រុងKunming កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ដោយមានគម្រោងវិនិយោគចំនួន ១៦៩ ត្រូវបានចុះហត្ថលេខា ដែលមានទំហំទឹកប្រាក់លើសពី ៤សែនលានយាន់ប្រាក់ចិន។

តាមរយៈការចុះហត្ថលេខាលើកនេះ គម្រោងមួយចំនួនដែលមានទំហំវិនិយោគធំ និងទីផ្សារល្អនាពេលអនាគតត្រូវបាននាំចូលនិងអនុវត្តនៅខេត្តយូណានប្រទេសចិន ដែលនឹងជំរុញការទាក់ទាញពាណិជ្ជករនិងការនាំចូលទុនវិនិយោគនៅខេត្តយូណានឱ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាព ព្រមទាំងជំរុញការកសាងខេត្តយូណានជាខេត្តឧស្សាហកម្មដ៏ខ្លាំងក្លាផងដែរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស