ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កម្មវិធីអ្នកសារព័ត៌មានទស្សនាភាពយន្ត«ប្រទេសចិនក្នុងដំណើរថ្មី»បានរៀបចំធ្វើនៅ ក្រុងដាក្កា​រដ្ឋធានីប្រទសបង់ក្លាដេស
2022-11-20 14:48:37cri
Share with:

យប់ថ្ងៃទី១៨ខែវិច្ចិកាឆ្នាំ២០២២កម្មវិធីអ្នកសារព័ត៌មានទស្សនាភាពយន្តមានចំណងជើង«ប្រទេសចិនក្នុងដំណើរថ្មី»ដែលសហរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងស្ថានទូតចិនប្រចាំបង់ក្លាដេសបានធ្វើឡើងនៅក្រុងដាក្ការដ្ឋធានីប្រទេសបង់ក្លាដេស។លោកកLi Jimingឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសបង់ក្លាដេសបានអញ្ជើញចូលរួមកម្មវិធីព្រមទាំងថ្លែងសុន្ទរកថា។

អ្នកទទួលខុសត្រូវនៃប្រព័ន្ធសំខាន់ៗជាង៣០រូបក្នុងនោះមានមកពីទីភ្នាក់ងារព័ត៌មានជាតិបង់ក្លាដេសនិងទីភ្នាក់ងារព័ត៌មានរួមបង់ក្លាដេសជាដើមព្រមទាំងភ្ញៀវកិត្តិយសដែលជាតំណាងនៃអង្គការរបស់ប្រទេសចិនប្រចាំបង់ក្លាដេសសរុបជិត១០០រូបបានចូលទស្សនាភាពយន្ត«ប្រទេសចិនក្នុងដំណើរថ្មី»និងភាពយន្តឃោសនារបស់ភាពយន្តកសារដ៏ឆ្នើមផ្សេងមួយចំនួនដែលផលតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឃិមចិន។ទស្សនកិច្ចជនទាំងអស់បានវាយតម្លៃខ្ពស់ចំពោះភាពយន្តទាំងអស់ដែលចាក់បញ្ជាំងនាថ្ងៃនោះ។

«ប្រទេសចិនក្នុងដំណើរថ្មី»ជាភាពយន្តកសារដោយបញ្ជូលពហុភាសាដែលសហផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សមជ្ឈិមចិននិងស្ថានីយទូរទស្សន៍ចំនួន៨ប្រទេសជាភាពយន្តដែលបង្ហាញនូវរឿងរ៉ាវដ៏រស់រវើកនីមួយៗលាតត្រដាងនូវលេខសម្ងាត់នៃការអភិវឌ្ឍរបស់ប្រទេសចិនដើម្បីបង្ហាញឲ្យឃើញថាប្រជាជនចិនបានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងដំណើរកសាងទំនើបកម្មតាមបែបផែនចិនដែលនឹងធ្វើឲ្យទស្សនិកជននៅនាយសមុទ្រអាចយល់ដឹងចំពោះអត្ថន័យជាលក្ខណៈពិភពលោករបស់ប្រទេសចិនដែលចារទំព័រថ្មីដោយសមាជក្សកម្មុយនីស្តចិនលើកទី២០។ពេលថ្មីៗនេះភាពយន្តកសារនេះបានត្រូវចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍នៃសន្ថានីយទូរទស្សន៍ជាតិកម្ពុជាស្ថានីយទូរទស្សន៍ជាតិថៃស្ថានីយទូរទស្សន៍ជាតិឡាវនិងស្ថានីយទូរទស្សន៍ណ្ឌាជាដើមជាបន្តបន្ទាប់៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស