ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនដាក់ចេញសៀវភៅក្របខៀវទីមួយអំពីការការពារនិងអភិវឌ្ឍរបស់អនីតិជន
2022-11-20 11:40:22cri
Share with:

     អ្នកសារព័ត៌មានបានដំណឹងពីក្រសួងកិច្ចការស៊ីវិលឱ្យដឹងថា ថ្ងៃទី ១៨ ខែវិច្ឆិកា មជ្ឈមណ្ឌលសុខុមាលភាពនិងទទួលចិញ្ចឹមកុមារចិនបានដាក់ចេញ«សៀវភៅក្របខៀវរបាយការណ៍អំពីការការពារនិងអភិវឌ្ឍរបស់អនីតិជនចិន(ឆ្នាំ២០២២)»។ តាមការបង្ហាញបានឱ្យដឹងថា «សៀវភៅក្របខៀវរបាយការណ៍អំពីការការពារនិងអភិវឌ្ឍអនីតិជនចិន(ឆ្នាំ២០២២)»បានបំពេញកង្វះខាតរបស់ប្រទេសចិនក្នុងការសិក្សាស្រាវជ្រាវលើវិស័យការពារនិងអភិវឌ្ឍអនីតិជន ដែលជាសៀវភៅក្របខៀវទីមួយលើវិស័យនេះ។

      សៀវភៅមានអក្សរសរុប ៤៣ ម៉ឺន ចែកជាបីផ្នែក រួមមានរបាយការណ៍ទូទៅ ការវិភាគអំពីស្ថានការណ៍បច្ចុប្បន្នខាងការការពារ ៦ និងរបាយការណ៍ពិសេស។ របាយការណ៍ទូទៅបានរំលឹឡើងវិញពីដំណើរអភិវឌ្ឍក្នុងរយៈពេល ១០០ ឆ្នាំនៃការងារការពារអនីតិជនក្រោមកាដឹកនាំរបស់បក្សកុម្មុយនីស្តចិន វិភាគដោយស៊ីជម្រៅនូវបញ្ហាប្រឈមលើវិស័យអំពីសិទ្ធិកុមារ គុណភាពចិញ្ចឹម វប្បធម៌សង្គម យន្តការទីផ្សារ ការចរាចរណ៍មនុស្ស កម្លាំងការងារនិងច្បាប់បទបញ្ញត្តិជាដើម ព្រមទាំងបានសំឡឹងមលើអនាគតដោយគ្រប់ជ្រុងជ្រោយ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស