ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក PRAYUT CHAN-O-CHA នាយករដ្ឋមន្ត្រីថៃ
2022-11-20 12:06:52cri
Share with:

      ថ្ងៃត្រង់ថ្ងៃទី ១៩ ខែវិច្ឆិកានៅក្រុងបាងកក   លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក  PRAYUT CHAN-O-CHA  នាយករដ្ឋមន្ត្រីថៃ។ ភាគីទាំងពីរបានប្រកាសថាបង្កើតសហគមន៍រួមវាសនាចិន-ថៃដែលកាន់តែនឹងនរ  កាន់តែរុងរឿង និងកាន់តែនិរន្តរ៍។

      លោក Xi Jinping បានលើកឡើងថា ភាគីចិនមានឆន្ទៈបង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសអាស៊ានបូករួមទាំងប្រទេសថៃ  ផ្តោតលើការកសាង “ មហាគ្រួសារចំនួន ៥ ” បន្តបង្ហាញកម្លាំងចលករថ្មីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ាន។ ប្រទេសថៃនឹងធ្វើជាប្រទេសប្រធានតាមវេននៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាង-មេគង្គ   ប្រទេសចិននឹងរួមជាមួយប្រទេសតាមបណ្តោយទន្លេមេគ្គងជំរុញកិច្ចសហប្រតិបត្តិការក្នុងអនុតំបន់ឱ្យអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

       លោក PRAYUT CHAN-O-CHA  បានថ្លែងថា  ប្រទេសថៃគាំទ្រចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកលដែលលើកឡើងដោយលោក Xi Jinping   ហើយគាំទ្រប្រទេសចិនដើរតួនាទីកាន់តែធំក្នុងកិច្ចការតំបន់និងអន្តរជាតិ  សង្ឃឹមថារួមគ្នាជំរុញការកសាង “ មហាគ្រួសារចំនួន ៥ ” របស់អាស៊ានជាមួយចិន។

     មេដឹកនាំប្រទេសទាំងពីរបានអញ្ជើញធ្វើជាសេក្ខីនៃការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ពាណិជ្ជកម្មអេឡិកត្រូនិក ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា ដូចជា«ផែនការប្រតិបត្តិការរួមនៃសហប្រតិបត្តិការលក្ខណៈយុទ្ធសាស្ត្រចិន-ថៃ(2022-2026)»   «ផែនការសហប្រតិបត្តិការអំពីការរួមគ្នាជំរុញការកសាង “ខ្សែក្រវាត់និងផ្លូវ” ចិនថៃ» ។ 




អ្នកបកប្រែ:邓倩
ប្លុកពិសេស