ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យកិច្ចការតៃវ៉ានចិនថ្លែងថា​សម្តែងការឈឺចិត្តនិងសោកស្តាយចំពោះ ខ្លាឃ្មុំផេនដាTuantuanដែលមហាដីគោកចិនជូនដល់តៃវ៉ានងាប់ដោយជម្ងឺ
2022-11-20 12:10:10cri
Share with:

ថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២២ពេលឆ្លើយតបសំណើរនៃអ្នកសារព័ត៌មានអំពីខ្លាឃ្មុំផេនដា

Tuantuanដែលមហាដីគោកចិនជូនដល់តៃវា៉នងាប់ដោយជម្ងឺលោកស្រីZhu Fenglian

អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ានចិនបានថ្លែងថាមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្ស

ខ្លាឃ្មុំផេនដានៅមហាដីគោកចិនទទួលរបាយការណ៍ពីសួនសត្វក្រុងតៃប៊ិនាថ្ងៃដដែលថាបេះដូងរបស់ខ្លាឃ្មុំផេនដាTuantuanបានឈប់លូតនៅម៉ោង១និង៤៨នាទីនារសៀលថ្ងៃនោះ។យើងខ្ញុំសូមសម្តែងការឈឺចិត្តនិងការសោកស្តាយចំពោះខ្លាឃ្មុំផេនដាTuantuanដែលងាប់ដោយជម្ងឺ។

លោកស្រីអ្នកនាំពាក្យបានលើកឡើងថាបន្ទាប់ពីខ្លាឃ្មុំផេនដាTuantuanកើតមានជម្ងឺ

បងប្អូនជនរួមជាតិត្រើយទាំងសងខាងសុទ្ធតែចាប់អារម្មណ៍យ៉ាងខ្លាំង។យើងសូមអរគុណ

ចំពោះក្រុមការងាឯកទេសត្រើយទាំងសងខាងសួនសត្វក្រុងតៃប៊ិព្រមទាំងគ្រប់ភាគីពាក់

ព័ន្ធដែលបានខិតខំប្រឹងប្រែងដើម្បីសង្រ្គោះខ្លាងឃ្មុំផេនដាTuantuanសង្ឃឹមថាភាគី

ពាក់ព័ន្ធនៃត្រើយសងខាងនឹងបន្តធ្វើការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការដើម្បីអភិរក្ស

ខ្លាឃ្មុំផេនដាឲ្យបានល្អ។

លោកស្រីបន្តថា១៤ឆ្នាំមុនខ្លាឃ្មុំផេនដាពីរក្បាលមានឈ្មោះTuantuanនិង

Yuanyuanបានត្រូវបញ្ជូនដល់តៃវ៉ានដែលបានក្លាយជានិមិត្តរូបដ៏សំខាន់នៃការអភិវឌ្ឍដោយសន្តិភាពនៃទំនាក់ទំនងរវាងត្រើយសងខាង។ថ្ងៃនេះប្រជាជននៅត្រើយសងខាងជា

ច្រើនបានសម្តែងការចូលរួមរំលែកទុក្ខនិងការនឹករលឹកតាមវិធីខុសៗគ្នា។ក្នុងនាមជា«រតនជាតិ»ខ្លាឃ្មុំផេនដាគួរទទួលការថ្នាក់ថ្នមពីជនរួមជាតិត្រើយសងខាង។យើងគួរគាំពារដល់

សភាពការណ៍ដែលប្រជាជនត្រើយសងខាងយល់ចិត្តគ្នាទៅវិញទៅមកនិងមានការប្រាស្រ័យទាក់ទងគ្នាដ៏វជ្ជមាន៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស