ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរៀបចំធ្វើវេទិកាសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាន"ភាពដៃគូអាហ្វ្រិក"ឆ្នាំ ២០២២ ដោយបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីការផ្សព្វផ្សាយចំពោះអាហ្វ្រិក
2022-11-19 14:54:19cri
Share with:

     កន្លងទៅនេះ វេទិកាសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាន"ដៃគូអាហ្វ្រិក"ឆ្នាំ ២០២២ដែលរៀបចំដោយទីស្នាក់ការទូទៅប្រចាំអាហ្រ្វិកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(ហៅកាត់ CMG)និងសហការរៀបចំដោយវិទ្យាស្ថានសហគមន៍រួមវាសនាមនុស្សជាតិនៃ សាកលវិទ្យាល័យសារព័ត៌មានចិនបានបើកធ្វើនៅក្រុងណៃប៊ីដោរដ្ឋធានីកេនយ៉ា។ វេទិកានេះធ្វើឡើងក្រោមប្រធានបទ"ស្វែងរកការអភិវឌ្ឍរួមក្នុងដំណើរថ្មី ប្រព័ន្ធសារព័ត៌មានចិននិងអាហ្វ្រិកសហការគ្នាលើកកម្ពស់សមត្ថភាពផ្សព្វផ្សាយសកល" ផ្លាស់ប្តូរនិងចែករំលែកមតិយោបល់ជាមួយដៃគូ ប្រព័ន្ធសារព័ត៌មានអាហ្វ្រិក ដើម្បីប្រមូលផ្តុំកម្លាំងជំរុញការអភិវឌ្ឍថ្មីនៃកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធសារព័ត៌មានចិននិងអាហ្វ្រិកក្នុងយុគសម័យថ្មី។

      ក្នុងវេទិកាលើកនេះ CMG និងសាកលវិទ្យាល័យសារព័ត៌មានចិន សាកលវិទ្យាល័យ Saint Augustine  ហ្សក់ដានី  សាកលវិទ្យាល័យ Ibadan នីហ្សេរីយ៉ាបានរួមគ្នាប្រកាស«របាយការណ៍ ស៊ើបអង្កេតប្រចាំឆ្នាំអំពីការផ្សាព្វផ្សាយរបស់ CMG ចំពោះអាហ្វ្រិក»ពីឆ្នាំ ២០២១-២០២២ ដោយបានស្វែងយល់ពីចំណុចសំខាន់និងប្រសិទ្ធភាពនៃការផ្សព្វផ្សាយរបស់ CMG ចំពោះអាហ្វ្រិកតាមទិន្ន័យជាក់ស្តែងនិងការវិភាគជាឯកទេស។ នេះមិនត្រឹមតែជាលើកដំបូងដែល CMG ប្រកាសរបាយការណ៍ស៊ើបអង្កេតជាឯកទេសលើវិស័យផ្សព្វផ្សាយនៅក្រៅប្រទេសប៉ុណ្ណោះទេ ថែមទាំងក៏ជាលើកដំបូងដែល CMG និងសាកលវិទ្យាល័យក្នុងស្រុកនិងបរទេសសហការគ្នាផលិតនិងប្រកាសរបាយការណ៍ផ្សព្វផ្សាយឯកទេសផងដែរ៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស