ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញជួបសន្ទនាជាមួយព្រះមហាក្សត្រប្រ៊ុយណេ
2022-11-19 16:59:38cri
Share with:

នារសៀលថ្ងៃទី១៨ខែវិច្ឆកាឆ្នាំ២០២២តាមម៉ោងក្នុងតំបន់លោកXi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយព្រះចៅHaji Hassanal Bolkiahព្រះមហាក្សត្រប្រ៊ុយណេនៅក្រុងបាងកកប្រទេសថៃ។

លោកXi Jinpingបានលើកឡើងថាឆ្នាំក្រោយគឺខួប៥ឆ្នាំនៃប្រទេសចិននិងប៊្រុយណេបង្កើតទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងចិននិងប្រ៊ុយណេ។ភាគីទាំងពីរគួររួមគ្នា ដើម្បីជំរុញទំនាក់ទំនងដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រចិននិងប្រ៊ុយណេអភិវឌ្ឍឱ្យកាន់តែល្អ។

លោកបានគូសបញ្ជាក់ថាភាគីចិនសូមកោតសរសើរចំពោះភាគីប្រ៊ុយណេដែលបានជំរុញយ៉ាងសកម្មដល់ទំនាក់ទំនងចិននិងអាស៊ានអភិវឌ្ឍទៅមុខក្នុងពេលដែលប្រទេសប្រ៊ុយណេធ្វើជាប្រធាអាស៊ានតាមវេន។ភាគីចិនរីករាយបន្តរួមជាមួយភាគីប្រ៊ុយណេបង្កើនការប្រាស្រ័យទាក់ទងគ្នានិងការសម្របសម្រួលក្នុងក្របខណ្ឌដូចជាអាស៊ាននិងអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកជាដើម។ភាគីចិនរីករាយរួមជាមួយប្រទេសប្រ៊ុយណេក៏ដូចជាប្រទេសអាស៊ានផ្សេងទៀតដើម្បីជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការតាមសមុទ្រនិងការចរចាស្តីពីក្រមប្រតិបត្តិការសមុទ្រចិនខាងត្បូDOCដែលធ្វើឱ្យសមុទ្រចិនខាងត្បូងក្លាយទៅជាសមុទ្រសន្តិភាព សមុទ្រមិត្តភាព និងសមុទ្រកិច្ចសហប្រតិបត្តិការ។

ព្រះចៅបានមានព្រះបន្ទួលថាភាគីប្រ៊ុយណេសូមកោតសរសើរចំពោះភាគីចិនដែលបានផ្តល់វ៉ាក់សាំងកូវីដ១៩ដល់ប្រ៊ុយណេ ហើយសូមថ្លែងអំណរគុណចំពោះភាគីចិនដែលបានគាំទ្រយ៉ាងខ្លាំងដល់ប្រ៊ុយណេក្នុងពេលដែលប្រ៊ុយណេធ្វើជាប្រធានអាស៊ានតាមវេន។ភាគីប្រ៊ុយណេប្រកាន់ខ្ជាប់យ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយចិនតែមួយ។ភាគីប្រ៊ុយណេរីករាយរួមជាមួយភាគីចិនដើម្បីជំរុញទំនាក់ទំនងប្រ៊ុយណេ និងចិនវិវឌ្ឍថែមមួយកម្រិតទៀត។ភាគីប្រ៊ុយណេរីករាយរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាននិងចិនអភិវឌ្ឍទៅមុខ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស