ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិននិងភរិយាលោកស្រី Peng Liyuan បានជួបសន្ទនាជាមួយព្រះមហាក្សត្រថៃ Maha Vajiralongkorn និងម្ចាស់ក្សត្រីថៃ Suthida Vajiralongkorn
2022-11-19 12:51:33cri
Share with:

      យប់ថ្ងៃទី ១៨ ខែវិច្ឆិកា   លោក Xi Jinping  ប្រធានរដ្ឋចិននិងភរិយាលោកស្រី Peng Liyuan បានជួបសន្ទនាជាមួយព្រះមហាក្សត្រថៃ Maha Vajiralongkornនិងម្ចាស់ក្សត្រីថៃ Suthida Vajiralongkorn  នៅព្រះបរមរាជវាំងបាងកក។

       លោក Xi Jinping  បានលើកឡើងថា ឆ្នាំ២០២២នេះជាខួប ១០ ឆ្នាំនៃការដែលចិននិងថៃបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ  ភាគីចិនមានឆន្ទៈរួមជាមួយភាគីថៃ បន្តផ្សព្វផ្សាយចំណងមិត្តភាពពិសេសដែលចិននិងថៃរាប់អានគ្នាជាគ្រួសារតែមួយ  បង្កើតសហគមន៍វាសនារួមរវាងចិននិងថៃ  ដើម្បីចារទំព័រថ្មីនៃទំនាក់ទំនងប្រទេសទាំងពីរ។  ភាគីចិនមានឆន្ទៈបន្តគាំទ្រគម្រោងមនុស្សធម៌នៃរាជវង្សានុវង្សថៃ  ដូចជា “អ្នកស្ម័គ្រចិត្តរាជរង្សានុវង្ស” ជាដើម   ដើម្បីបង្កើនការផ្លាស់ប្តូរវប្បធម៌មនុស្សធម៌រវាងប្រទេសទាំងពីរដូចជាវប្បធម៌  អប់រំ ទេសចរណ៍ជាដើម។ សូមចូលរួមសាទរភាគីថៃដែលបានរៀបចំធ្វើកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកដោយជោគជ័យ។

       ព្រះបាទ Maha Vajiralongkorn  មានព្រះបន្ទូលថា ក្រោមការដឹកនាំរបស់លោកប្រធានរដ្ឋ Xi Jinping   ប្រទេសចិនកាន់តែមានភាពរុងរឿងនិងវិបុលភាព ។ ខ្ញុំធ្លាប់បំពេញទស្សនកិច្ចច្រើនលើកនៅប្រទេសចិន បានមើលឃើញដោយផ្ទាល់នូវទេសភាពស្អាតរបស់ចិននិងការវិវឌ្ឍរីកចម្រើនរបស់ចិន។ សង្ឃឹមថាមានឱកាសបំពេញទស្សនកិច្ចនៅចិនម្តងទៀត។ ភាគីថៃមានឆន្ទៈពង្រឹងចំណងសហប្រតិបត្តិការនិងមេត្រីភាពជាមួយចិនថែមមួយកម្រិតទៀត៕



អ្នកបកប្រែ:邓倩
ប្លុកពិសេស