ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-11-19 16:56:44cri
Share with:

-លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកលើកទី២៩។

-លោកXi Jinpingប្រធានរដ្ឋនិងភរិយាលោកស្រីPeng Liyuanបានថ្វាយបង្គំគាល់ព្រះមហាក្សត្រថៃMaha Vajiralongkornនិងម្ចាស់ក្សត្រីSuthida។

-លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីនូវែលសេឡង់ប្រធានាធិបតីឈីលីព្រះមហាស្សត្រប្រ៊ុយណេនិងនាយករដ្ឋមន្ត្រីប៉ាពួញូហ្គីណេ។

-លោកXi Jinpingប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូនពរពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៦ដែលនឹងរៀបចំនៅថ្ងៃទី១៩ដល់ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២២នៅក្រុងគួនមិញប្រទេសចិន។

-លោកស្រីPeng LiyuanភរិយាលោកXi Jinpingប្រធានរដ្ឋចិនរួមជាមួយភរិយាឬស្វាមីរបស់មេដឹកនាំនិងតំណាងនៃអង្គការសេដ្ឋកិច្ចAPECទស្សនាសារមន្ទីរសិល្បៈជាតិអយុធ្យា។

-ឥស្សរជននៃប្រទេសច្រើនវាយតម្លៃខ្ពស់ចំពោះសុន្ទរកថាលាយលក្ខណ៍អក្សររបស់លោកXi Jinpingប្រធានរដ្ឋចិនក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំឧស្សាហកម្មនិងពាណិជ្ជកម្មអង្គការAPEC

-អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំវេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មានដៃគូអាហ្វ្រិកឆ្នាំ២០២២ដាក់ចេញរបាយការណ៍ប្រចំាឆ្នាំស្តីពីការផ្សព្វផ្សាយចំពោះអាហ្វ្រិក។

-ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី៦នឹងរៀបចំបើកធ្វើនៅថ្ងៃទី១៩ដល់ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២២នៅក្រុងគួនមិញប្រទេសចិន៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស