ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ៦
2022-11-19 14:51:45cri
Share with:

      ថ្ងៃទី ១៩ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ៦ ។ 

      លោក Xi Jinping បានលើកឡើងថា ប្រទេសចិននិងប្រទេសអាស៊ីខាងត្បូងជាប្រទេសជិតខាងដ៏មេត្រីភាពនិងដៃគូអភិវឌ្ឍន៍ទៅវិញទៅមក និងជាសហគមន៍រួមវាសនាដែលរួមសុខរួមទុក្ខផងដែរ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីទាំងពីរបានធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ទំនាក់ទំនងខាងសេដ្ឋកិច្ចពាណិជ្ជកម្មបានរក្សានិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរ សមិទ្ធផលអភិវឌ្ឍន៍បានផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសនានា។ ប្រទេសចិនរីករាយក្នុងការរួមសហការជាមួយប្រទេសនានា ចាត់ទុកពិរណ៍ចិន-អាស៊ីខាងត្បូងជាវេទិកា ប្រមូលផ្តុំគំនិតឯកភាពរួមដែលប្រកបដោយសាមគ្គីភាព កិច្ចសហប្រតិបត្តិការនិងស្វែងរកការអភិវឌ្ឍរួម បន្តបង្កើតចំណុចកំណើនថ្មីនៃកិច្ចសហការ ជំរុញរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"ឱ្យអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជួយឱ្យគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលអនុវត្តជាក់ស្តែង ដើម្បីរួមគ្នាត្រួសត្រាយអនាគតកាន់តែរុងរឿងនិងល្អបវរ។

      ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ៦ បានសម្ពោធបើកនៅក្រុងគួនមិញខេត្តយូណាននៅថ្ងៃដដែលក្រោមប្រធានបទ"ចែករំលែកឱកាសថ្មី ស្វែងរកការអភិវឌ្ឍថ្មីជាមួយគ្នា"ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្មនិងរដ្ឋបាលខេត្តយូណានប្រទេសចិន៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស