ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment# បទវិភាគ៖ប្រទេសចិននឹងបន្តចាក់គ្រឹះ កសាងនិងផ្តល់ផលប្រយោជន៍ដល់អាស៊ីប៉ាស៊ីហ្វិកតទៅទៀត
2022-11-19 11:33:04cri
Share with:

     “បច្ចុប្បន្ននេះ ពិភពលោកបានឋិតនៅផ្លូវកែងរបស់ប្រវតិ្តសាស្ត្រម្តងទៀត អាស៊ីប៉ាស៊ីហ្វិកមានតួនាទីកាន់តែសំខាន់និងកាន់តែលេចធ្លោ ។” នៅថ្ងៃទី១៨ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លើកទី២៩  ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ដែលបានលើសំណើ៤ចំណុច ផ្តួចផ្តើមឱ្យបណ្តាប្រទេសនានាពួតដៃគ្នា ក្នុងន័យបង្កើតសហគមន៍រួមវាសនារបស់អាស៊ីប៉ាស៊ីហ្វិក បំពេញបន្ថែមកម្លាំងចលករយ៉ាងខ្លាំង និងបង្ហាញទិសដៅ ដើម្បីធ្វើឱ្យកិច្ចសហប្រតិបតិ្តការអាស៊ីប៉ាស៊ីហ្វិកមានភាពកាន់តែស៊ីជម្រៅ និងជំរុញកំណើនក្នុងតំបន់ ។

       សូមបញ្ជាក់ថា តំបន់អាស៊ីប៉ាស៊ីហ្វិកមានប្រជាជនចំនួន១ភាគ៣នៃចំនួនសរុបទូទាំងពិភពលោក ។ ទំហំសេដ្ឋកិច្ចត្រូវជា៦០ភាគរយនៃបរិមាណសរុបសកល ។ ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅ កិច្ចសហប្រតិបតិ្តការអាស៊ីប៉ាស៊ីហ្វិកបានបង្កើត “ភាពអស្ចារ្យអាស៊ីប៉ាស៊ីហ្វិក”ដែលគួរឱ្យពិភពលោកចាប់អារម្មណ៍ បានក្លាយជាប្រភពកម្លាំងចលករមួយជំរុញកំណើនសេដ្ឋកិច្ចសកល ។ បច្ចុប្បន្ននេះ ជំងឺកូវីដ១៩នៅតែរីករាលដាលជាបន្តបន្ទាប់ ឯកតោភាគីនិយម  ការពារនិយមមានសភាពកាន់តែខ្លាំងឡើង ការអភិវឌ្ឍរបស់មនុស្សជាតិប្រឈមនឹងការសាកល្បងយ៉ាងធ្ងន់ធ្ងរ ។ តើពិភពលោកនឹងដើរឆ្ពោះទៅទិសណា ? តើអាស៊ីប៉ាស៊ីហ្វិកត្រូវធ្វើយ៉ាងណា?

      “ ត្រូវតែគាំពារយុត្តិធម៌និងសច្ចភាពអន្តរជាតិ ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកប្រកបដោយសន្តិភាពនិងស្ថិរភាព ” “ ប្រកាន់ខ្ជាប់នូវការបើកទូលាយនិងបរិយាប័ន្ន ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកដែលមានភាពសម្បូរសប្បាយរួម ” “  ប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយកាបូនទាបនិងបៃតង ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកដ៏ស្រស់ស្អាត” ”ប្រកាន់ខ្ជាប់ជោគវាសនារួម ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកដែលគាំទ្រនិងជួយគ្នាទៅវិញទៅមក  ” សំណើបួនចំណុចដែលលោក Xi Jinping ផ្តួចផ្តើម បានផ្តល់ចម្លើយយ៉ាងច្បាស់លាស់ ។

      សន្តិភាព ជាបុរេលក្ខខណ្ឌរបស់ការអភិវឌ្ឍ ការអភិវឌ្ឍជាការគាំពារដល់សន្តិភាព ។ក្នុងនាមជារដ្ឋសមាជិកដ៏សំខាន់របស់ APEC  អាស៊ីប៉ាស៊ីហ្វិកបានទទួលផលប្រយោជន៍យ៉ាងច្រើនពីប្រទេសចិន រីឯប្រទេសចិនក៏បានផ្តល់អំណោយផលដល់អាស៊ីប៉ាស៊ីហ្វិកតាមរយៈការអភិវឌ្ឍរបស់ខ្លួន ។ គិតរហូតដល់ឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងចិននិងរដ្ឋសមាជិក APEC បានឡើងដល់២,៨៧ទ្រីលានដុល្លារអាមេរិក ។  លោក Rebecca Fatima Sta Maria ប្រធានប្រតិបតិ្តនៃលេខាធិការដ្ឋាន APEC បានសម្គាល់ឃើញថា ប្រទេសចិនបាននិងកំពុងដើរតួនាទីដ៏សំខាន់ក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ហើយនឹងដើរតួនាទីកាន់តែធំនៅពេលអនាគត ។

      កិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការសេដ្ឋកិច្ចនិងសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក បានអនុម័តទស្សនទានPutrajaya ដើម្បីសម្លឹងមើលថា ដល់ឆ្នាំ២០៤០ កសាងសហគមន៍រួមអាស៊ីប៉ាស៊ីហ្វិកមួយប្រកបដោយភាពបើកទូលាយ ភាពរស់រវើក ភាពធន់និងសន្តិភាព ។ គោលដៅបានកំណត់រួចហើយ ឱ្យតែធ្វើកិច្ចសហប្រតិបត្តិការសាមគ្គីគ្នា រ៉ាប់រងទំនួលខុសត្រូវជាមួយគ្នា នោះមហាគ្រួសាររបស់អាស៊ីប៉ាស៊ីហ្វិកពិតជានឹងទទួលបានផលជាផ្លែផ្កា និងបង្កើត “ភាពអស្ចារ្យអាស៊ីប៉ាស៊ីហ្វិក”ថ្មី ។ ប្រទេសចិនក៏នឹងបន្តបញ្ជាក់តាមរយៈប្រតិបតិ្តជាក់ស្តែងថា ៖ មិនថាទទួលបានការអភិវឌ្ឍដល់កម្រិតណា ក៏នឹងចាក់គ្រឹះនៅអាស៊ីប៉ាស៊ីហ្វិក កសាងនិងផ្តល់ផលប្រយោជន៍ដល់អាស៊ីប៉ាស៊ីហ្វិកតទៅទៀត ៕



 

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស