ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជននៃប្រទេសជាច្រើនកោតសរសើរខ្ពស់ចំពោះសុន្ទរកថាជាលាយលក្ខណ៍អក្សររបស់លោកXi Jinpingប្រធានរដ្ឋចិនក្នុងកិច្ចប្រជុំកំពូលឧស្សាហកម្មនិងពាណិជ្ជកម្មនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក
2022-11-19 14:55:34cri
Share with:

   ឥស្សរជននៃប្រទេសជាច្រើនបានកោតសរសើរខ្ពស់ចំពោះសុន្ទរកថាជាលាយលក្ខណ៍អក្សររបស់លោកXi Jinpingប្រធានរដ្ឋចិនក្នុងកិច្ចប្រជុំកំពូលឧស្សាហកម្មនិងពាណិជ្ជកម្មនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដោយសម្គាល់ថា សុន្ទរកថាផ្តោតសំខាន់ទៅលើការជំរុញយ៉ាងមុតនាំនូវសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមគ្នាត្រួសត្រាយនិម្មាបនកម្មថ្មី ដើម្បីនាំមកកម្លាំងវិជ្ជមានដល់កិច្ចសហប្រតិបត្តិការក្នុងអាស៊ីប៉ាស៊ីហ្វិក។


    លោកPhinij Jarusombatអតីតឧបនាយករដ្ឋមន្ត្រីថៃបានថ្លែងថា ប្រទេសថៃនិងអង្គភាពសេដ្ឋកិច្ចនានាក្នុងអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកសុទ្ធតែស្វាគមន៍លោកXi Jinpingប្រធានរដ្ឋចិនចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំលើកទី២៩នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក គំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ”ជាក្តីសង្ឃឹមរបស់យើង វាបានបង្កើតគំនិតកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិខិតខំប្រឹងប្រែងដើម្បីការអភិវឌ្ឍដោយសន្តិភាព ផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ គឺគួរឱ្យកោតសរសើរ។


    លោកYip Sau Leungបញ្ញវន្តសេដ្ឋកិច្ចនៃសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងបានលើកឡើងថា យើងយល់ស្របចំពោះអ្វីដែលលោកXiJinpingបានលើកឡើងថា ត្រូវសម្រេចការតភ្ជាប់គ្នាកាន់តែមានកម្រិតខ្ពស់ នេះមានសារសំខាន់ដល់ប្រទេសអាស៊ាននិងតំបន់អាស៊ីប៉ាស៊ីហ្វីក។ការអភិវឌ្ឍប្រកបដោយកម្រិតខ្ពស់របស់ប្រទេសចិន បានផ្ដល់ភាពងាយស្រួលដល់ដៃគូសហការ ហើយសម្រេចបាននូវការផ្ដល់ប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ នេះបានបង្ហាញពីការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស