ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រី Peng Liyuan បានអញ្ជើញទស្សនាវិទ្យាស្ថាន Princess Galyaniប្រទេសថៃ
2022-11-19 22:51:50cri
Share with:

      ព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញទៅទស្សនាវិទ្យាស្ថានតន្ត្រីPrincess Galyani ដែលអមដំណើរដោយលោកស្រី Narapong Chan-ocha ភរិយារបស់នាយករដ្ឋមន្រ្តីថៃ

      លោកស្រី Peng Liyuan និងលោកស្រី Narapong បានអញ្ជើញទស្សនាបន្ទប់តាំងបង្ហាញរបស់វិទ្យាស្ថានតន្ត្រីPrincess Galyani ស្តាប់ដោយយកចិត្តទុកដាក់ដល់ការណែនាំអំពី ប្រវត្តិនៃភិវឌ្ឍន៍និងស្ថានការណ៍កិច្ចសហប្រតិបត្តិការជាមួយបរទេសរបស់វិទ្យាស្ថានតន្ត្រីនេះ ហើយមានសេចក្តីសោមនស្សរីករាយចំពោះការបង្កើតនិងអភិវឌ្ឍន៍នូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានវិចិត្រសិល្បៈក្រុង Nanjing ប្រទេសចិន។ 

      បន្ទាប់មក លោកស្រី Peng Liyuan បានថតរូបអនុស្សាវរីយ៍ជាមួយលោកស្រី Narapong  ហើយរួមគ្នាទស្សនាតាមអន់ឡែននិងនៅកន្លែងផ្ទាល់នូវការសម្តែងសិល្បៈ របស់វិទ្យាស្ថានតន្ត្រី Princess Galyani និងវិទ្យាស្ថានវិចិត្រសិល្បៈក្រុង Nanjing លោកស្រី Peng Liyuan បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់ម្ចាស់ក្សត្រី  Galyani ក្នុងការកសាងវិទ្យាស្ថានអប់រំវិចិត្រសិល្បៈឯកទេសកម្រិតខ្ពស់នេះដែលបណ្តុះបណ្តាលធនធានមនុស្សមានទេពកោសល្យខាងតន្ត្រី ហើយបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ លោកស្រី Narapong ក្នុងការជំរុញធ្វើកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានតន្ត្រីPrincess Galyani និងវិទ្យាស្ថានរបស់ភាគីចិន ។

      មុនពេលបញ្ចប់ទស្សនកិច្ច លោកស្រី Peng Liyuan បានជូនឧបករណ៍ភ្លេង Guzheng ប្រទេសចិន សៀវភៅតន្ត្រីនិងវប្បធម៌ចិននិងផលិតផលសោតទស្សន៍ដល់វិទ្យាស្ថានតន្ត្រី Princess Galyaniដោយសង្ឃឹមថា យុវជនថៃកាន់តែច្រើននឹងរៀនឧបករណ៍ភ្លេងប្រពៃណីចិននិងជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរចិននិងថៃ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស