ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping បានលើកឡើងសុភាសិតថៃឃ្លានេះមានន័យជ្រាលជ្រៅយ៉ាងដូចម្ដេច?
2022-11-19 17:30:41cri
Share with:


នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២២ កិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការ APEC លើកទី ២៩ បានបើកធ្វើនៅក្រុងបាងកករបស់ប្រទេសថៃ ។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការ APEC លើកទី ២៩ ដោយថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថាការរួមសាមគ្គីនិងធ្វើកិច្ចសហប្រតិបត្តិការនិងការទទួលខុសត្រូវយ៉ាងអង់អាចក្លាហាន ដើម្បីកសាងសហគមន៍វាសនារួមរបស់អាស៊ីប៉ាស៊ីហ្វិក

លោក Xi Jinping បានលើកឡើងថា មានសុភាសិតមួយនៅប្រទេសថៃដែលថា ដាំគ្រាប់ពូជអ្វីនឹងទទួលផលហ្នឹង។ យើងបានរួមគ្នាសាបព្រួសគ្រាប់ពូជនៃទស្សនទានរបស់ក្រុង Putrajaya ដូច្នេះត្រូវដាំដុះដោយម៉ត់ចត់និងថែរក្សារួមគ្នា ដើម្បីពូនជ្រំផ្កានៃវិបុលភាពនៃការអភិវឌ្ឍរួមនៅអាស៊ីប៉ាស៊ីហ្វិក! លោក Xi Jinping បានលើកឡើងសុភាសិតថៃឃ្លានេះមានន័យជ្រាលជ្រៅយ៉ាងដូចម្ដេច?

គឺការទទួលបានលទ្ធផលជាផ្លែជាផ្កាអាស្រ័យទៅលើការពូនជ្រំដោយដីមានជីជាតិ ហើយការដាំដុះដីមានជីជាតិអាស្រ័យទៅលើកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សមាជិកទាំងអស់នៃគ្រួសារអាស៊ីប៉ាស៊ីហ្វិក។

សុភាសិតថៃដាំគ្រាប់ពូជអ្វីនឹងទទួលផលហ្នឹងមានន័យស្រដៀងនឹងសុភាសិតចិនថា "បើដាំឪឡឹកនឹងបានផ្លែឪឡឹក បើដាំសណ្តែកនឹងបានសណ្តែក"។ កិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការ APEC បានអនុម័តទស្សនទានក្រុង Putrajaya ដើម្បីសម្លឹងមើលថា ដល់ឆ្នាំ២០៤០ កសាងសហគមន៍រួមអាស៊ីប៉ាស៊ីហ្វិកមួយប្រកបដោយភាពបើកទូលាយ ភាពរស់រវើក ភាពធន់និងសន្តិភាព ។ គោលដៅបានកំណត់រួចហើយ ឱ្យតែធ្វើកិច្ចសហប្រតិបតិតការសាមគ្គីគ្នា រ៉ាប់រងទំនួលខុសត្រូវជាមួយគ្នា នោះមហាគ្រួសាររបស់អាស៊ីប៉ាស៊ីហ្វិកពិតជានឹងទទួលបានលទ្ធផលជាផ្លែផ្កា និងបង្កើត “អច្ឆរិយៈអាស៊ីប៉ាស៊ីហ្វិក”ថ្មី ។ ប្រទេសចិនក៏នឹងបន្តបញ្ជាក់តាមរយៈប្រតិបតិ្តជាក់ស្តែងថា ៖ មិនថាទទួលបានការអភិវឌ្ឍដល់កម្រិតណា ក៏នឹងចាក់គ្រឹះនៅអាស៊ីប៉ាស៊ីហ្វិក កសាងនិងផ្តល់ផលប្រយោជន៍ដល់អាស៊ីប៉ាស៊ីហ្វិកតទៅទៀត ។ 



អ្នកបកប្រែ:王幸
ប្លុកពិសេស