ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingជួបសន្ទនាដ៏ខ្លីជាមួយលោកស្រីKamala Harrisប្រធានាធិបតីរងរបស់អាមេរិក
2022-11-19 14:56:28cri
Share with:

ថ្ងៃទី១៩ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ នៅក្នុងអំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក លោកXiJinpingប្រធានរដ្ឋចិនបានជួបសន្ទនាដ៏ខ្លីជាមួយលោកស្រីKamala Harrisប្រធានាធិបតីរងរបស់អាមេរិកតាមការណាត់។

លោកXiJinpingបានលើកឡើងថា កិច្ចសន្ទនារវាងខ្ញុំនិងលោកបៃដិនប្រធានាធិបតី
អាមេរិកមានលក្ខណៈយុទ្ធសាស្ត្រនិងស្ថាបនា ហើយប្រកបដោយអត្ថន័យណែនាំដ៏សំខាន់ដល់ទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកក្នុងដំណាក់កាលក្រោយ សង្ឃឹមថា ភាគីទាំង
ពីរអាចបង្កើនការស្វែងយល់គ្នាទៅវិញទៅមក បន្ថយការយល់ច្រឡំនិងការ
វិនិច្ឆ័យខុស ដើម្បីរួមគ្នាជំរុញឱ្យទំនាក់ទំនងរវាងប្រទេសចិននិងអាមេរិកវិលត្រឡប់ទៅមាគ៌ាដោយរឹងមាំនិងស្ថិរភាពវិញ ព្រមទាំងរំពឹងទុកថា លោកស្រីប្រធានាធិបតីរងអាមេរិកអាចដើរតួនាទីយ៉ាងសកម្មត្រង់ចំណុចនេះ។

ជាការឆ្លើយតប លោកស្រីKamala Harrisបានលើកឡើងថា ប្រមុខរដ្ឋនៃប្រទេសទាំងពីរទើបបានជួបសន្ទនាដោយជោគជ័យ។ភាគីអាមេរិកមិនស្វែងរកបដិបក្ខនិងការប៉ះទង្គិចជាមួយភាគីចិន ភាគីទាំងពីរគួរតែធ្វើកិច្ចសហប្រតិបត្តិការផ្នែកបញ្ហាសកល ហើយបន្តរក្សាផ្លូវប្រាស្រ័យទាក់ទងឱ្យស្រួល៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស