ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោកKishida Fumioនាយករដ្ឋមន្ត្រីជប៉ុន
2022-11-18 15:12:03cri
Share with:

    រសៀលថ្ងៃទី១៧ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកKishida Fumioនាយករដ្ឋមន្ត្រីជប៉ុននៅទីក្រុងបាងកក ប្រទេសថៃ។


លោកXi Jinpingបានលើកឡើងថា ភាគីទាំង២គួរតែគោរពគោលការណ៍នៃឯកសារនយោបាយទាំង៤រវាងប្រទេសចិននិងជប៉ុន។បញ្ហាជាគោលការណ៍ ដូចជាបញ្ហាប្រវត្តិសាស្ត្រ បញ្ហាតៃវ៉ាន់ជាដើមគឺពាក់ព័ន្ធនឹងមូលដ្ឋាននយោបាយនិងសច្ចភាពនៃទំនាក់ទំនងរវាងប្រទេសទាំង២ ចាំបាច់ត្រូវគោរពតាមកិច្ចសន្យា និងដោះស្រាយដោយសមរម្យ។ប្រទេសចិនមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ តែក៏មិនទទួលយកបុគ្គលណាដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនដែរទោះក្រោមលេសណាមួយក្តី។ប្រទេសទាំង២គូរតែប្រកាន់ខ្ជាប់យុទ្ធសាស្ត្រដោយម្ចាស់ការនិងភាពសុខដុមរមនា ដើម្បីរួមគ្នាអភិវឌ្ឍនិងកសាងអាស៊ីឱ្យបានល្អ។

ជាការឆ្លើយតប លោកKishida Fumioបានលើកឡើងថា ភាគីជប៉ុនស្វាគមន៍ចំពោះការរួមចំណែកជាវិជ្ជមានរបស់ចិនចំពោះពិភពលោកតាមរយៈការអភិវឌ្ឍរបស់ចិន។ទាក់ទិននឹងបញ្ហាតៃវ៉ាន់ ការសន្យាដែលភាគីជប៉ុនបានធ្វើក្នុងសេចក្តីថ្លែងការណ៍រួមរវាងជប៉ុននិងប្រទេសចិនគឺមិនកែប្រែទេ។

ភាគីទាំង២យល់ស្របជាឯកច្ឆន្ទថានិងបន្តរក្សាការប្រាស្រ័យទាក់ទងនិងកិច្ចសន្ទនាជាន់ខ្ពស់ បង្កើនកិច្ចសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការផ្នែកកិច្ចការអន្តរជាតិនិងតំបន់ ដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងរួមក្នុងការកសាងទំនាក់ទំនងរវាងប្រទេសចិននិងជប៉ុនប្រកបដោយស្ថិរភាពនិងមានលក្ខណៈស្ថាប័នដែលសមស្របនឹងតម្រូវការនៃយុគសម័យថ្មី៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស