ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គលេខាធិការអង្គការសហប្រជាជាតិដាស់តឿនគ្រប់ភាគីឱ្យបញ្ឈប់ការស្តីបន្ទោសគ្នាក្នុងការចរចាអំពីបម្រែបម្រួលអាកាសធាតុ
2022-11-18 11:07:58cri
Share with:

      មហាសន្និបាតភាគីហត្ថលេខីនៃ«អនុសញ្ញាស្តីពីក្របខណ្ឌបម្រែបម្រួលអាកាសធាតុនៃអង្គការសហប្រជាជាតិ»លើកទី ២៧ (ហៅកាត់COP27)នឹងបិទបញ្ចប់នៅថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ២០២២។ លោក Guterres  អគ្គលេខាធិការអង្គការសហប្រជាជាតិបានបើកធ្វើសន្និសីទកាសែតនាថ្ងៃទី ១៧ ខែវិច្ឆិកាសោយលើកឡើងថា  COP27 ជិតនឹងបិទបញ្ចប់ហើយឥឡូវនេះមិនមែនជាពេលដែលចោទប្រកាន់គ្នាទេ ការច្រានចោលទំនួលខុសត្រូវវានាំមកងតែភាពវិនាសប៉ុណ្ណោះ។ លោករំលឹកឡើងវិញថា ប្រទេសអភិវឌ្ឍន៍ត្រូវធ្វើតាមពាក្យសន្យាស្តីពីការផ្តល់ទឹកប្រាក់ ១០០ ប៊ីនលានដុល្លារអាមេរិកដល់ប្រទេសកំពុងអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ។ ប្រទេសអភិវឌ្ឍន៍ចាំបាច់ត្រូវផ្តល់ការគាំទ្រចំពោះអ្វីដែលដែលប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការ ដើម្បីជួយពួកគេឱ្យអភិវឌ្ឍថាមពលអាចកកើតឡើងវិញ ព្រមទាំងបង្កើនសមត្ថភាពឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស