ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងកិច្ចប្រជុំកំពូលឧស្សាហកម្មនិងពាណិជ្ជកម្មនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីក ដោយលើកឡើងថា ប្រទេសចិននឹងជំរុញដោយមិនងាករេនូវការកសាងសហគមន៍រួមវាសនាអាស៊ីប៉ាស៊ីហ្វីក
2022-11-18 11:00:52cri
Share with:

ថ្ងៃទី១៧ ខែវិច្ឆិកា កិច្ចប្រជុំកំពូលឧស្សាហកម្មនិងពាណិជ្ជកម្មនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីកឆ្នាំ២០២២បានបើកធ្វើនៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីពិគ្រោះពិភាក្សាអំពីបញ្ហាស្តីពីការអភិវឌ្ឍជានិរន្តរភាព កំណើនប្រកបដោយបរិយាប័ន្ន និងឌីជីថបនីយកម្មជាដើម។

លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលព្រមទាំងថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្រោមចំណងជើងថា «ប្រកាន់ខ្ជាប់គោលបំណងដើម រួមគ្នាជំរុញការអភិវឌ្ឍ ចារទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វីក»។

លោកXi Jinpingបានលើកឡើងថា យើងត្រូវរួមគ្នាកសាងសហគមន៍រួមវាសនាអាស៊ីប៉ាស៊ីហ្វីក។ការអភិវឌ្ឍរបស់ប្រទេសចិនទទួលផលប្រយោជន៍ពីអាស៊ីប៉ាស៊ីហ្វីក ក៏ត្រូវផ្តល់ផលប្រយោជន៍ដែលបានពីការអភិវឌ្ឍរបស់ខ្លួនដល់អាស៊ីប៉ាស៊ីហ្វីកវិញ ក៏ដូចជាផ្តល់សុភមង្គលដល់អាស៊ីប៉ាស៊ីហ្វីក។អ្វីដែលប្រជាជនចិនចង់មើលឃើញបំផុត គឺសន្តិភាពនិងស្ថិរភាព។យើងត្រូវតែឈរនៅម្ខាងនៃភាពត្រឹមត្រូវរបស់ប្រវត្តិសាស្ត្រ ជ្រោងទង់សន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ ដើម្បីស្វែងរកការអភិវឌ្ឍរបស់ខ្លួនពីក្នុងការគាំពារសន្តិភាពនិងការអភិវឌ្ឍពិភពលោក ព្រមទាំងគាំពារសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោកឱ្យបានកាន់តែល្អតាមរយៈការអភិវឌ្ឍរបស់ខ្លួនផងដែរ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស