ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងការិយាល័យទំនាក់ទំនងសាធារណៈថៃបានឯកភាពគ្នាអំពីការចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបត្តិការ
2022-11-18 15:32:06cri
Share with:

      ក្នុងខណៈពេលដែលលោក Xi Jinping  ប្រធានរដ្ឋចិនអញ្ជើញទៅបំពេញទស្សនកិច្ចនៅក្រុងបាងកក ប្រទេសថៃ និងចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)លើកទី២៩    លោក Shen Haixiong  អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងរដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រីថៃបានឯកភាពគ្នាចំពោះការចុះហត្ថលេខាលើ«អនុស្សរណៈសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនជាមួយការិយាល័យទំនាក់ទំនងសាធារណៈថៃ»។ ភាគីទាំងពីរបានកំណត់ថា  នឹងបង្កើតយន្តការសហការជាទូទៅ ពង្រីកកិច្ចសហប្រតិបត្តិការផ្នែកផ្សព្វផ្សាយព័ត៌មាន បង្កើនការផ្លាស់ប្តូរបុគ្គលិកនិងការបណ្តុះបណ្តាលធនធានមនុស្ស  ជំរុញការផ្លាស់ប្តូរបច្ចេកទេសព័ត៌មាន ដើម្បីរួមចំណែកក្នុងការកសាងសហគមន៍រួមវាសនាចិន-ថៃ។

     គួរបញ្ជាក់ថា  ការិយាល័យទំនាក់ទំនងសាធារណៈថៃគ្រប់គ្រងដោយទីស្តីការនាយករដ្ឋមន្ត្រីថៃ ប្រព័ន្ធសារព័ត៌មានផ្លូវការរបស់ប្រទេសថៃដូចជាទូរទស្សន៍ជាតិ វិទ្យុជាតិជាដើមសុទ្ធតែនៅក្រោមឱវាទនៃការិយាល័យទំនាក់ទំនងសាធារណៈថៃ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស