ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិន៖ប្រកាន់ខ្ជាប់នូវការបើកទូលាយនិងបរិយាប័ន្ន ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកដែលមានវិបុលភាពរួម
2022-11-18 16:16:25cri
Share with:

ថ្ងៃទី ១៨ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងក្នុងកិច្ចប្រជុំកំពូលក្រៅផ្លូវការនៃអង្គការ APEC លើកទី ២៩ ថា គួរប្រកាន់ខ្ជាប់នូវការបើកទូលាយនិងបរិយាប័ន្ន ដើម្បីកសាង អាស៊ីប៉ាស៊ីហ្វិកដែលមានវិបុលភាពរួម ។

លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់នូវភាពបើកចំហក្នុងតំបន់ ពង្រឹងការសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច កសាងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ដែលមានភាពកាន់តែជិតស្និទ្ធ ជំរុញការធ្វើសេរីភាវូបនីយកម្មនិងកិច្ចសម្រួលពាណិជ្ជកម្មនិងការវិនិយោគ ជំរុញដំណើរសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ប្រកបដោយស្ថិរភាពនិងកសាងតំបន់ពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិកដែលមានកម្រិតខ្ពស់ ។ ប្រទេសចិនរីករាយក្នុងការសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ប្រកបដោយគុណភាពខ្ពស់ នឹងបន្តជំរុញការចូលជាសមាជិកកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងរីកចម្រើនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិកនិងកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញការអភិវឌ្ឍបែបរួមបញ្ជូលគ្នាក្នុងតំបន់ ។នៅឆ្នាំ ២០២៣ ប្រទេសចិននឹងពិចារណាបើកធ្វើវេទិកាសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់និងផ្លូវលើកទី៣ ដើម្បីបំពេញកម្លាំងចលចរថ្មីទៅក្នុងការអភិវឌ្ឍនិងវិបុលភាពនៃអាស៊ីប៉ាស៊ីហ្វិកនិងទូទាំងពិភពលោក ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស