ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping៖គាំពារយុត្តិធម៌និងសច្ចភាពអន្តរជាតិ ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកប្រកបដោយសន្តិភាពនិងស្ថិរភាព
2022-11-18 16:42:26cri
Share with:

ថ្ងៃទី១៨ ខែវិច្ឆិកា លោកXi Jinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំលើកទី២៩នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីកលើកទី២៩។លោកXi Jinpingបានលើកឡើងថា ត្រូវតែគាំពារយុត្តិធម៌និងសច្ចភាពអន្តរជាតិ ដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកប្រកបដោយសន្តិភាពនិងស្ថិរភាព។

លោកXi Jinpingបានអំពាវនាវឱ្យភាគីនានាចាប់ដៃគ្នាកសាងសហគមន៍រួមវាសនាអាស៊ីប៉ាស៊ីហ្វិក និងបង្កើតភាពត្រចះត្រចង់ថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងអាស៊ីប៉ាស៊ីហ្វីក។លោកបានលើកឡើងថា សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកបានកើនឡើងយ៉ាងលឿនក្នុងរយៈពេលរាប់សិនឆ្នាំកន្លងទៅនេះ ប្រការនេះគឺមានអំណោយផលពីបរិយាកាសសន្តិភាពនិងស្ថិរភាព។គន្លឹះសំខាន់មួយគឺការគោរពគ្នាទៅវិញទៅមក សាមគ្គីនិងធ្វើកិច្ចសហប្រតិបត្តិការ ពេលជួបប្រទះបញ្ហា យើងពិគ្រោះពិភាក្សាជាមួយគ្នា ដើម្បីស្វែងរកផលប្រយោជន៍រួមធំបំផុត។យើងត្រូវតែប្រកាន់ខ្ជាប់ទស្សនៈសន្តិសុខប្រកបដោយភាពរួម ចម្រុះ កិច្ចសហប្រតិបត្តិការនិងនិរន្តរភាព គោរពអធិបតេយ្យភាព បូរណភាពទឹកដីរបស់ប្រទេសនានា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ គោរពមាគ៌ាអភិវឌ្ឍន៍និងរបបសង្គមដែលប្រជាជននៃប្រទេសនានាបានជ្រើសរើសដោយម្ចាស់ការ ផ្តោតសំខាន់ទៅលើការយកចិត្តទុកដាក់ដោយសមហេតុផលចំពោះផ្នែកសុវត្ថិភាពរបស់ប្រទេសនានា ដោះស្រាយជម្លោះនិងការខ្វែងគំនិតរវាងប្រទេសនិងប្រទេសដោយសន្តិវិធី ដូចជាតាមរយៈកិច្ចសន្ទនានិងកិច្ចពិគ្រោះពិភាក្សាជាដើម។យើងត្រូវចូលរួមយ៉ាងសកម្មនូវអភិបាលកិច្ចសកល ដើម្បីជំរុញឱ្យ
សណ្តាប់ធ្នាប់អន្តរជាតិវិវឌ្ឍទៅមុខតាមទិសដៅកាន់តែយុត្តិធម៌និងសមហេតុសមផល៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស