ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី
2022-11-18 11:01:32cri
Share with:

      នៅរសៀលថ្ងៃទី ១៧ ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរីនៅក្រុងបាងកក។

      លោក Xi Jinping បានលើកឡើងថា ការអភិវឌ្ឍរបស់ចិននិងសិង្ហបុរីពឹងផ្អែកលើតំបន់ រួមបញ្ចូលជាមួយតំបន់និងផ្តល់ផលប្រយោជន៍ដល់តំបន់។ ភាគីចិនមានឆន្ទៈរួមជាមួយសិង្ហបុរីដើម្បីគាំពារសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ប្រឆាំងចំពោះនយោបាយជាំក្រុម ធ្វើពហិការចំពោះការប្រឈមមុខដាក់គ្នាជាក្រុម។ រំពឹងទុកថាភាគីទាំងពីរអាចរួមគ្នាជំរុញឱ្យគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលទទួលបានការអនុវត្តជាក់ស្តែងនៅក្នុងតំបន់នេះ។

     ជាការឆ្លើយតប លោក Lee Hsien Loong បានថ្លែងការជូនពរជាថ្មីម្តងទៀតចំពោះការបើកធ្វើដោយជោគជ័យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ និងសូមជូនពរលោកប្រធានរដ្ឋចិន Xi Jinping ដែលបានជាប់ឆ្នោតជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនម្តងទៀត។ ការងើបឡើងរបស់ប្រទេសចិនគឺមិនអាចរារាំងបានទេ ប្រទេសចិនដ៏ខ្លាំងក្លានិងមានមេត្រីភាពនឹងនាំមកនូវឥទ្ធិពលវិជ្ជមានដល់តំបន់និងពិភពលោក និងមានអំណោយផលដល់ការជួយប្រទេសធុនតូបនិងមធ្យមឱ្យសម្រេចបានការអភិវឌ្ឍរួម។ សិង្ហបុរីចាត់ទុកការអភិវឌ្ឍរបស់ចិនក្នុងផ្លូវវិជ្ជមានជាប់រហូតមក ហើយរីករាយក្នុងការផ្តល់ការគាំទ្រនិងចូលរួមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស