ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោកMarcosប្រធានាធិបតីហ្វីលីពីន
2022-11-18 11:42:08cri
Share with:

រសៀលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២២តាមម៉ោងក្នុងតំបន់លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកMarcosប្រធានាធិបតីហ្វីលីពីននៅក្រុងបាងកកប្រទេសថៃ។

លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងថាភាគីចិនរីករាយរួមជាមួយភាគីហ្វីលីពីនដើម្បីបន្តវេនចំណងមិត្តភាពជាប្រពៃណីបន្តធ្វើកិច្ចសហប្រតិបត្តិការ។ចំពោះបញ្ហាសមុទ្រចិនខាងត្បូងភាគីទាំងពីរគួរប្រកាន់ខ្ជាប់នូវការពិភាក្សានិងសម្របសម្រួលគ្នាដោយមេត្រីភាព។ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នានៅទ្វីបអាស៊ីប្រទេសចិននិងហ្វីលីពីនគួរប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រជាម្ចាស់ការរួមគ្នាទប់ទល់នឹងកតោភាគីនិយមនិងទង្វើអនុត្តរភាពនិងជិះជាន់ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

ជាការឆ្លើយតបលោកMarcosបានថ្លែងការជូនពរម្តងទៀតចំពោះការបិទបញ្ចប់សមាជបក្សកុម្មុយនីស្តចិនលើកទី២០ដោយជោគជ័យនិងជូនពរលោកXi Jinpingប្រធានរដ្ឋចិនដែលជាប់ឆ្នោតជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនម្តងទៀត។ការនេះមិនត្រឹមតែនឹងនាំមកនូវស្ថិរភាពកាន់តែច្រើនដល់ការអភិវឌ្ឍរបស់ប្រទេសចិនក្នុងពេលអនាគតប៉ុណ្ណោះទេប៉ុន្តែក៏នឹងមានអំណោយផលដល់តំបន់រហូតដល់ពិភពលោកផងដែរ។ភាគីហ្វីលីពីនរំពឹងទុកអាចរួមជាមួយភាគីចិនដើម្បីកសាងទំនាក់ទំនងទ្វេភាគីកាន់តែនឹងនរនិងមានភាពរឹងមាំ។ភាគីហ្វីលីពីននឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ប្រទេសចិនតែមួយបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាពប្រកាន់ខ្ជាប់នូវការទូតករាជ្យនិងមានម្ចាស់ការដែលមិនជ្រើសរើសឈរនៅខាងណានោះទេ។ភាគីហ្វីលីពីនរីករាយរួមជាមួយភាគីចិនធ្វើការពិភាក្សានិងសម្របសម្រួលយ៉ាងសកម្មដើម្បីពិគ្រោះពិភាក្សាស្តីពីការជំរុញការរួមគ្នាអភិវឌ្ឍប្រេងនិងឧស្មា័នតាមសមុទ្រ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស