ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជនរបស់ប្រទេសជាច្រើន ៖ ប្រទេសចិនបានធ្វើជាគំរូក្នុងការជំរុញការអភិវឌ្ឍសកល
2022-11-18 11:12:12cri
Share with:

 នៅក្នុងសុន្ទរកថាថ្លែងក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំ G20 លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា យើងត្រូវផ្តោតលើគោលដៅរយៈពេលវែងនិងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍរួមរបស់សកល ព្រមទាំងជំរុញការអភិវឌ្ឍនិងវឌ្ឍនភាពរួមរបស់ប្រទេសនានាលើពិភពលោក ។

ឥស្សរជនប្រទេសជាច្រើនបានថ្លែងថា ប្រទេសចិនបានយកឈ្នះលើគ្រោះទុរភិក្សនិងគ្រោះរាំងស្ងួត ប្រទេសចិនបានបន្តប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីដោះស្រាយបញ្ហានៃការដាំដុះដំណាំស្បៀង ។ ប្រទេសចិនបាននាំមុខគេក្នុងការជំរុញការអភិវឌ្ឍសាកល ដោយធ្វើជាគំរូតាមរយៈការលើកឡើងនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ។

លោក Michael Schumann ប្រធានសហគមអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយបរទេសនៃសហព័ន្ធអាល្លឺម៉ង់បានថ្លែងថា ៖ ប្រទេសចិនបាននាំមុខគេក្នុងការជួយប្រទេសកំពុងអភិវឌ្ឍន៍ឱ្យធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនិងពង្រឹងការតភ្ជាប់តាមរយៈហេដ្ឋារចនាសម្ព័ន្ធ ។ ប្រទេសនានាគួរតែអរគុណប្រទេសចិនដែលបានរួមចំណែកដល់អភិបាលកិច្ចសកល ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស