ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិនថ្លែងថា​បន្តប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយកាបូនទាបបៃតងដើម្បីកសាងតំបន់អាស៊ីប៉ាស៊ីហ្វិកដ៏ស្រស់ស្អាត
2022-11-18 16:25:47cri
Share with:

ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២២លោកXi Jinpingប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកលើកទី២៩ដោយបានគូសបញ្ជាក់ថាគួរបន្តប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយកាបូនទាបនិងបៃតងដើម្បីកសាងអាស៊ីប៉ាស៊ីហ្វិកដ៏ស្រស់ស្អាត។

លោកបានលើកឡើងថាគួរបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសពន្លឿនការអភិវឌ្ឍដំណាលគ្នារវាងឌីជីថលនិងបៃតងជំរុញការផ្លាស់ប្តូររូបមន្តនិងដំឡើងកម្រិតខាងប្រភពថាមពលរចនាសម្ព័ន្ធឧស្សាហកម្មនិងរចនាសម្ព័ន្ធប្រើប្រាស់ដើម្បីជំរុញសេដ្ឋកិច្ចនិងសង្គមកិច្ចឲ្យអភិវឌ្ឍដោយបៃតង។ឆ្នាំនេះយើងបានរួមគ្នាកំណត់នូវគោលដៅក្រុងបាងកកស្តីពីសេដ្ឋកិច្ចបៃតងវដ្តជីវសាស្ត្រដើម្បីជំរុញទន្ទឹមគ្នារវាងការអភិរក្សបរិស្ថានអេកូឡូស៊ីនិងការអភិវឌ្ឍសេដ្ឋកិច្ច។ភាគីចិននឹងផ្តល់ការឧប្បត្ថម្ភគាំទ្រដើម្បីសម្រេចបាននូវគោលដៅក្រុងបាងកកនេះហើយក៏ស្វាគមន៍បណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកចូលរួមយ៉ាងសកម្មក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលផងដែរ៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស